សិល្បករប្រមាណជាង១០រូប មកពីគ្រួសារតារាកម្ពុជា ទទួលបានការស្វាគមន៍ យ៉ាងកក់ក្ដៅ ក្នុងពិធីធំមួយនៅសុរិន្ទ ក្រោមការយកចិត្តទុកដាក់ ពីសែស្រឡាយ ព្រះរាជវង្ស ថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ថៃ ។ តារាទាំងនោះ ត្រូវបានបង្ហាញខ្លួន បន្ទាប់ពីមានការអញ្ជើញពីអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលជាបុត្រីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងសារាវ័ន្ត និងក្សត្រីយ៍ នរោត្តម រង្សី ច័ន្ទតារា ជាព្រះរាជវង្សខ្មែរមួយអង្គ ដែលមានកិត្តិយស និងទទួលបានការគោរពក្នុងប្រទេសថៃ។
សិល្បករ ដែលបានបង្ហាញខ្លួន នៅខេត្តសុរិន្ទនោះ រួមមាន លោក ផាត់ តារារដ្ឋស្ថាបនិក គ្រួសារតារាកម្ពុជា, អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងប្រចាំ គ្រួសាតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀងប្រចាំ ក្រសួងព័ត៌មាន និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង សមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី វ៉ាន់ថុន ជាតារាសម្ដែង និងជាសមាជិកគ្រួសារ តារាកម្ពុជា, អ្នកស្រី ញឹម សុខា តារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី គឹម វណ្ណៈ តារាសម្ដែង, លោក មាន ប៊ុនធឿន សិល្បករ, លោក សាយ័ណ្ណ ម្ចាស់សម្អាងការមរកតមង្គល នៅផ្សារតាខ្មៅថ្មី អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង និងក្រុមការងារគ្រួសាររតារាកម្ពុជា ផ្នែកផ្សព្វផ្សាយ និងអ្នកយកព័ត៌មាន សរុបចំនួន ១២រូប។
លោក ផាត់ តារារដ្ឋ បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា និងក្រុមព្រះញាតិវង្ស បានយកចិត្តទុកដាក់ចំពោះអ្នក សិល្បករខ្មែរ ដោយក្រៅពីបានយកចិត្តទុកដាក់ ទាំងការជូនក្រុមការងារ របស់លោកអោយបានធ្វើទស្សនកិច្ច ក្នុងតំបន់មួយចំនួននៅសុរិន្ទ ក៍ផ្ដល់មហាកិត្តិយស ដល់អ្នកសិល្បករទាំងអស់ ក្នុងពិធីកឋិនទានដែលម្ចាស់ក្សត្រី បានរួមចំណែក ផ្ដើមបុណ្យ ដើម្បីអោយថ្នាក់ដឹកនាំថៃបានស្គាល់ និងបានផ្ដល់ការស្វាគមន៍ ដល់តារារបស់ខ្មែរផងដែរ។
ម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា បានបន្តថា ដោយសារពិធីនេះ ជាកឋិនទ្រង់ទ្រាយធំនៅសុរិន្ទ ទើបព្រះអង្គម្ចាស់ក្សត្រីយ៍ យាងម្ចាស់ប្អូនជីដូនមួយ របស់ព្រះនាង ដែលជាព្រះញាតិវង្សត្រកូលអង្គឌួង អោយអញ្ជើញតារាសិល្បៈ ក្នុងក្រុមគ្រួសារតារាកម្ពុជា មកលេង និងតែងបុរាណ អោយជនជាតិថៃបានឃើញ។ ម្ចាស់ក្សត្រីយ៍បន្ត ពិធីនេះមានការចូលរួមដោយព្រះញាតិវង្សខ្មែរ និងថៃ រួមទាំងថ្នាក់ដឹកនៃប្រទេសទាំង២យ៉ាងច្រើនកុះករ ខណៈដែលម្ចាស់ផ្ដើមបុណ្យ និងប្រជាជនខ្មែរសុរិន្ទ នៅក្នុងប្រទេសថៃសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញអ្នកសិល្បៈខ្មែរ ចូលរួម៕
មតិយោបល់