ប្រវត្តិសាស្ត្រ:ព្រឹត្តិការ៍ដ៏អាក្រក់មួយនៃការរត់ជាន់គ្នារបស់ពួកអ្នកធ្វើធម្មយាត្រាសាសនានៅផ្លូវក្រោមដីថ្មើរជើងនៅទីក្រុងមេកាបានធ្វើឱ្យមនុស្សជាង១៤០០ នាក់ស្លាប់កាលពីថ្ងៃទី១ខែកក្កដានាឆ្នាំ១៩៩០។
នេះជាការស្លាប់ដ៏ច្រើនបំផុតនៃឧបទ្ទវហេតុជាបន្តបន្ទាប់ជាង 20 ឆ្នាំដែលប៉ះពាល់ដល់មូស្លីមដែលធ្វើដំណើរទៅកាន់ទីក្រុងមេកា។
សម្រាប់ក្រុមអ្នកដើរតាមសាសនាអ៊ីស្លាមដែលធ្វើដំណើរទៅកាន់ទីក្រុង Mecca នៅអារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេស្គាល់ថា Hajj ។ ធម្មយាត្រាគឺជាសសរមួយក្នុងចំណោមសសរទាំងប្រាំនៃសាសនាហើយត្រូវតែធ្វើយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់អ្នកដើរតាមសាសនាម្នាក់ប្រសិនបើកាលៈទេសៈអំណោយផលសម្រាប់ពេលណាមួយ។
ព្រឹត្តិការណ៍នេះត្រូវបានគេដឹងថាមានមនុស្សជាង២លាននាក់ដែលបានធ្វើដំណើរទៅជារៀងរាល់ឆ្នាំ។ ជាធម្មតាអ្នកធម្មយាត្រាអបអរពិធីបុណ្យ Al Adha និងធ្វើទស្សនកិច្ចកន្លែងដ៏ពិសិដ្ឋជាច្រើនរបស់តំបន់នេះក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។
ការរត់ជាន់គ្នាគ្រានោះមិនមែនជាសោកនាដកម្មតែមួយគត់ឡើយដែលធ្លាប់បានកើតឡើងនៅក្នុងពិធីបែបសាសនានេះឡើយដោយអគ្គីភ័យនៅMinaធ្លាប់បានសម្លាប់មនុស្សដល់៣៤០នាក់និងរងរបួសជាង១៤០០នាក់ក្នុងឆ្នាំ១៩៩៧។ យន្តហោះពីរគ្រឿងដាច់ដោយឡែកពីគ្នាដែលដឹកអ្នកធ្វើធម្មយាត្រាត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ១៩៩១បានសម្លាប់មនុស្ស ២៦១នាក់និង ៩១នាក់ផងដែរ៕
មតិយោបល់