ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបអាក្រាតកាយ CL ត្រូវបានចាត់ទុកថា ជាការបង្កភាពចម្រូងចម្រាស់

ប៉ុន្មានឆ្នាំមកនេះ ដែលកំពូលតារាចម្រៀង កូរ៉េ នាង CL ព្យាយាមក្រឡុកពិភពសិល្ប:ចម្រៀង បែបយុវវ័យ ដែលមានការជ្រោមជ្រែងពី តារាចម្រៀង រ៉េប អាម៉េរិក នានា ក៏ប៉ុន្ដែការបង្ហាញខ្លួនចុងក្រោយថ្មីនេះ អ្នកគាំទ្របានចោទនាងថា គ្មានការយល់ដឹង និង អ្វីទៅជាសិល្ប: ឬមួយក៏ជាការស្រាតទៅវិញ បើទោះបីជាវាមានភាពស្រដៀងទៅនឹង កំពូលតារាចម្រៀង ហូលីវូដ Beyonce និង Lady Gaga ក៏ដោយ ។

ពិធីខួបកំណើតរបស់នាង ទើបតែរំលងទៅ កាលពីថ្ងៃសៅរ៍នេះទេ នាងទទួលបាននូវការរាក់ទាក់ ជូនពរ ពីសំណាក់អ្នកគាំទ្រនាង ជុំវិញពិភពលោកច្រើនតែម្ដង ។ ក្នុងនោះដែលជាការអរគុណដល់បណ្ដាលអ្នកគាំទ្រនាង នាថ្ងៃខួបកំណើត នាងបានបង្ហោះរូបយ៉ាងស៊ិចស៊ី ដែលមានព័ណ៌ស៊ីជម្ភូនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ។

អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនាង មិនពេញចិត្តយ៉ាងខ្លាំងចំពោះរូបនាង នោះគឺ រូបភាពអាក្រាតកាយរបស់នាង ដែលនាងបានបង្ហាញដងខ្លួនទាំងសម្រាត សម្រាប់អ្នកគាំទ្រនាង ហើយការបង្ហាញខ្លួន អាក្រាតកាយរបស់ CL ត្រូវបានគេចាត់ទុកថា ជាការបង្កភាពចម្រូងចម្រាស់ក្នុងក្រុម។ ទោះយ៉ាងណាក្រុមអ្នកគាំទ្រជាច្រើនមានការសោកស្តាយ ចំពោះសម្លេងនៃចម្រៀង ក្រុមចម្រៀង 2NE1 ដ៏ដែរ។

មតិយោបល់