ម៉ារីអូ បានអ្វីការបកស្រាយចំពោះរឿង ថតរូបគូស្នេហ៍ក្នុងរឿងភាគថ្មីរបស់លោក ជាមួយតារាស្រី ម៉ៃ ដាវីកា ដែលក្នុងរូបនេះសង្កេតឃើញថា នៅពេលថតរូបកៀកជាមួយគ្នា ប្រដាប់ភេទរបស់ ម៉ារីអូ ឡើងប៉ោង បណ្ដាលឲ្យមានព័ត៌មានថា តារាឯកប្រុស ម៉ារីអូ មានគោលបំណងលក់ប្រដាប់ភេទរបស់ខ្លួន។
នៅក្នុងកម្មវិធី Cathy Doll’s 5 Years Anniversary តារាប្រុស ម៉ារីអូ បានបកស្រាយប្រាប់សារព័ត៌មានគ្រប់រូបថា ” ខោរបស់ប៉ោងទេបាទ មិនបានលក់របស់ទេ ពេលនោះខ្ញុំបានថតរូបនៅមាត់សមុទ្រ ខ្យល់វាបក់មក អាចធ្វើឲ្យសាច់ខោវារសាត់ឡើង យ៉ាងណាគឺត្រូវបន្ទោសទៅខ្យល់តែប៉ុណ្ណោះ ខ្ញុំមិនមែនផ្ដោតទៅលើចំណុចនឹងទេ រំលងវាទៅល្អជាង ( ប្ដូរសំនួរ) បើអ៊ីចឹង ខ្ញុំលួចព្រឺសម្បុរ តែមិនបានព្រឺអាអូនតូចទេបាទ ព្រោះពួកយើងបានសម្ដែងរឿងជាមួយគ្នា មិនបានគិតអ្វីឡើយ ខ្ញុំបានឃើញរូបហើយ ក៏ដឹងថា រូបបែបណា ចំណែកអ្នកដែលយករូបទៅទាញកាត់ត សូមកុំទាញខ្លាំងពេក បណ្ដោយវាខ្លះទៅ ” ។
ទន្ទឹមនឹងនោះ តារាប្រុស ម៉ារីអូ បានអំពាវនាវ ឲ្យអ្នកគាំទ្ររូបលោក ជួយគាំទ្ររឿងភាគថ្មីដែលកំពុងដាក់បញ្ចាំងនៅលើ កញ្ចក់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃ ផងដែរ ៕
មតិយោបល់