ព័ត៌មានសិល្បៈ និងកម្សាន្ត

ណាដេត -យ៉ាយ៉ា លើកពានគ្រងតំណែងគូស្នេហ៍ ៦ លើក

ស្របពេលដែលសហរដ្ឋអាម៉េរិក កំពុងបាក់ទឹកបាក់ដី ផ្អើលជាមួយកម្មវីធីប្រកាសពាន អូស្ការ លំដាប់ពិភពលោក នោះខាងប្រទេសថៃ ឯនេះវិញបានរៀបចំពិធីប្រគល់ពានរង្វាន់ តារាសម្ដែងដូចគ្នា ដែលមានឈ្មោះថា The Great Award#6 ដែលជាកម្មវិធីប្រកាសពានរង្វាន់ធំសម្រាប់តារាសម្ដែងរបស់សិល្បករថៃ ។

ក្នុងនេះដែល ការប្រកាសពានរង្វាន់​រួមមានតារាធំ ដូចជា ណាដេត ឃូគិមិយៈ , យ៉ាយ៉ា អ៊ុរ៉ាត់ស្យា , នុន វរ៉ានុត , តែវ ណាថាផន , តឺ ឆាន់ថាវីដ , មីវ នីតសាថា , ជេមស៍ ម៉ា , ចាក់ចាន់ អាខាំស៊ិរិ , ថាប់ធីម អាន់ណារីន , ហ្គ្រីន អាសស្ដាផន , ម៉ាណាវ សនសីល ,​លូកកេត , ប៊ី ណាំធីប , ចាក់ អាស្យាម , សាម ប៉ាន ………ជាដើម ដែលទទួលបានប្រជាប្រិយភាពពីការសម្ដែងរឿងភាគល្បីៗ ប្រចាំឆ្នាំ ។

ទន្ទឹមនឹងនោះដែល តារាគូស្នេហ៍ដែលមានភាពល្បីល្បាញជាងគេ ប្រចាំប្រទេស នឹង ប្រចាំឆ្នាំ គឺបានទៅលើ តារាឯកប្រុស ណាដេត ឃូគិមិយៈ ជាគូស្នេហ៍ជាមួយ តារាឯកស្រី យ៉ាយ៉ា អ៊ុរ៉ាត់ស្យា ដែលអ្នកទាំងពីរលើកពាន គូស្នេហ៍ ៦ លើក ដែលជាពានរង្វាន់ធំរបស់កម្មវិធី The Great Award#6 នោះ ៕

មតិយោបល់