ពេលណាទឹកដោះចេញមិនបានគ្រប់គ្រាន់តាមតម្រូវការទេ ទារកតែងតែខំជញ្ជក់ខ្លាំងៗ ឬខាំ ដែលធ្វើឲ្យអ្នកម្តាយមានការឈឺចាប់ ឬស្រគា។ ក៏ប៉ុន្តែ ដើម្បីជៀសផុតពីបញ្ហាមួយនេះ ហើយងាយស្រួលដល់កូនក្នុងការបៅដោះ អ្នកគួរតែផ្លាស់ប្តូររបៀបំបៅឲ្យបានត្រឹមត្រូវ។
ជំហ៊ានទី១៖ ចាប់ផ្តើមបង្វែរទីតាំងទារកឲ្យបានត្រឹមត្រូវ។
ជំហ៊ានទី២៖ យកដៃឆ្វេង ឬដៃស្តាំទ្រខ្នងទារក មិនមែនទ្រ ក ឬក្បាលឡើយ។
ជំហ៊ានទី៣៖ បង្វែរក្បាលទារកឲ្យចំសុដន់។
ជំហ៊ានទី៤៖ រុញទារកឲ្យគៀកជាប់នឹងខ្លួនរបស់អ្នក។
ជំហ៊ានទី៥៖ ដៃរបស់ទារកមិនត្រូវឲ្យទើសនឹងសុដន់ឡើយ គឺត្រូវយកដៃពួកគេដាក់ជុំវិញសុដន់របស់អ្នក។
ជំហ៊ានទី៦៖ នៅពេលដែលរៀបចំទីតាំងត្រូវអស់ហើយ អ្នកត្រូវរុញក្បាលសុដន់ទៅក្នុងមាត់របស់ទារក។
ជំហ៊ានទី៧៖ ដៃរបស់អ្នកម្ខាងទៀត ត្រូវក្តោបទារកឲ្យជាប់ ហើយអង្គុយសម្រាកធម្មតា។
សូមទស្សនាវីដេអូ ដែលអ្នកជំនាញធ្វើការបង្ហាញពីរបៀបបំបៅដោះកូនដូចខាងក្រោម:
មតិយោបល់