ព័ត៌មានសិល្បៈ និងកម្សាន្ត

Psy ជ្រើសរើសយក​ Naeun ដើរតួក្នុងបទចម្រៀងថ្មីរបស់ខ្លួន

Naeun ដែលជា​តារាចម្រៀងក្នុងក្រុម Apink នឹង​បង្ហាញខ្លួនតាមរយ:បទថ្មីរបស់តារាចម្រៀងកូរ៉េខាងត្បូង PSY ក្នុងពេលខាងមុខ​។​

យោងតាមគេហទំព័រ News1 បានចុះផ្សាយថាថ្មីៗនេះ Psy បានបញ្ចប់ការថត​វីដេអូ​បទចម្រៀងថ្មីរបស់ខ្លួន នៅទឹកដី ម៉ាកាវ និង បានជ្រើសរើសយក Naeun សម្តែងក្នុងបទថ្មីនេះ។

សម្រាប់ Psy នឹង​វិលវិញនៅក្នុងខែ​ឧសភា ជាមួយអាលប៊ុមទី​៨ របស់ខ្លួន។ នៅពេលនេះមិនទាន់មានវីដេអូចម្រៀង​តារាខាងលើបញ្ចេញជាផ្លូវការនោះទេ ខណ:ដែល តំណាង​តារាចម្រៀង Naeun ក្នុងផលិតកម្ម Plan A Entertainment ដោយបញ្ជាក់ថា តារាស្រីនេះពិតជា​នឹងសម្តែងក្នុងបទ​របស់ Psy ។​

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ​២០១២ Psy ក៏បានយក HyunA “Gangnam Style” តារាចម្រៀង Ga In ក្នុងបទ“Gentleman” និង​ CL ក្នុង “Daddy”៕

មតិយោបល់