នាថ្ងៃទី១ ខែ មិនា ឆ្នាំ ២០១៧ តារាសម្ដែង ម៉ៃ ដាវីកា បានចូលរួមក្នុងកម្មវិធីប្រកាសរង្វាន់ HOME AWARDS 2016 បន្ទាប់ពីនោះមក នាងបានផ្ដល់បទសម្ភាសន៍សំខាន់ទៅលើរឿង ដែលធ្លាប់សង្ស័យថា នាងបានសម្ងំធ្វើដើមទ្រូងបន្ថែម ព្រោះអ្នករាល់គ្នាសង្កេតឃើញថា ដើមទ្រូងនាងឡើងធំបន្ដិចម្ដងៗ ក៏ប៉ុន្ដែ នាងនៅតែអះអាងថា ” មិនបានធ្វើអ្វីមកទេ របស់មួយនេះគឺម៉ែចែកឲ្យមកពិតៗ ហើយក៏គ្មានរបស់ជំនួយដែរ ទាំងដើមទ្រូង ទាំងផ្ទៃមុខ គឺមិនបានធ្វើអ្វីទាំងអស់ “។
ក្នុងនោះដែល អ្នកសារព័ត៌មានបានចោទសួរនាងទៀតថា ” មាននារីជាច្រើនស្រលាញ់ អាយដល ( ម៉ៃ ដាវីកា ) ហើយចង់ធ្វើមុខមាត់ឲ្យដូចបំផុត យល់យ៉ាងណាដែរ? ” ។ តារាសម្ដែងស្រី ម៉ៃ ដាវីកា បានឆ្លើយតបយ៉ាងសប្បាយចិត្តថា ” រីករាយចា៎ ល្មមតែម្ដង ការដែលអ្នករាល់គ្នាមានទំណប់ចិត្ត គឺល្អណាស់ រីករាយបំផុត អរគុណដែលមើលមកខ្ញុំមានមន្ដស្នេហ៍ ចង់ស្អាតដូចមែនទេ ល្មមហ្មង យកមុខទៅផងទៅចឹង មិនថាតែ ច្រមុះ ភ្នែក ឬអ្វីក៏បាន ព្រោះខ្ញុំរីករាយនឹងឲ្យ បើមានមុខដូចគ្នាទាំងប្រទេសក៏បាន យើងមិនបាច់ពិបាកចិត្ត មុខមាត់ដូចបងប្អូនគ្នាហ្មងទៅ ” ។
យ៉ាងណាក្ដី តារាសម្ដែង ម៉ៃ ដាវីកា បានបន្ដទៀតថា ” មុខមាត់មានមន្ដស្នេហ៍ត្រង់ណា បានជាគ្រប់គ្នាចង់កែសម្ភស្សតាម ហើយធ្លាប់មានអ្នកខ្លះទៀតប្រាប់ថា ធ្លាប់យករូបខ្ញុំទៅឲ្យជាផាត់មុខ តែងមុខមាត់ឲ្យដូចឲ្យ តែជាងបដិសេធមិនព្រមធ្វើឲ្យ ព្រោះមើលទំរង់មុខហើយ ធ្វើបែបផ្សេងវិញល្អជាង ” ៕
មតិយោបល់