ព័ត៌មានសិល្បៈ និងកម្សាន្ត

គណនី FB យ៉ែម សំអូន បបួលតារាសម្តែងប្រុសម្នាក់ឡើងសណ្ឋាគារ​

ចាត់ទុក​ជារឿងភ្ញាក់ផ្អើល ដែល​គណនីមួយឈ្មោះ Yem Somorn បានបបួលតារាសម្តែង ណារ៉ា ឡើង​សណ្ឋាគារ តាមរយៈសារ​លើបណ្តាញសង្គមហ្វេសប៊ុក​។​

កន្លងទៅ​ដូចអ្វីដែលយើងបានដឹងរួចមកហើយថា លោក យ៉ែម សំអូន ធ្លាប់លេចឭនូវព័ត៌មានថា​ស្រឡាញ់ភេទដូចគ្នា ប៉ុន្តែ​ត្រូវបានសាមីខ្លួនធ្វើការច្រានចោល​ម្តងហើយម្តងទៀត​លើដំណឹងដ៏រសើបមួយនេះ​។​

ព័ត៌មានដ៏រសើបខាងលើបានធ្លាយសារជាថ្មីម្តងទៀត ដោយ​គណនីហ្វេសប៊ុកខាងលើ បានផ្ញើសា​រ ទៅកាន់តារាសម្តែងភេទដូចគ្នា លោក ណារ៉ា បបួលដេកនៅ ដែល​ជាករណីដ៏រសើប ធ្វើឲ្យសាមីខ្លួនឆ្ងល់យ៉ាងខ្លាំង​លើបញ្ហានេះ​។​

ម្ចាស់ពាន Apsara Award លោក ណារ៉ា បានលើកឡើងថា សម្រាប់លោកផ្ទាល់ និងបងប្រុសយ៉ែម សំអូន បានជួបគ្នាតែម្តងគត គឺនៅក្នុងកម្មវិធីពាន Apsara Award ក្រៅពីនេះមិនដែលបានជួបគ្នា ឬឆ្លងឆ្លើយអ្វីទេ ប៉ុន្តែ​ដល់ពេលមាន គណនីខាងលើ ដាក់ឈ្មោះ និងរូបបងយ៉ែម សំអូន អ៊ីចឹង ខ្ញុំឆ្ងល់តែម្តង។

ណារ៉ា ថា«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនដឹងថា គណនីខាងលើនេះ ពិតជារបស់បង យ៉ែម សំអូន ឬយ៉ាងណានោះទេ តែ​ខ្ញុំអាច​ធ្វើការសន្និដ្ឋានដំបូងថា អាចជាគណនី Fake ឬក្លែងក្លាយ ដែលប្រើក្នុងគោលបំណងមិនល្អ​» ។​

ណារ៉ា បានធ្វើការអះអាងថា សម្រាប់លោកផ្ទាល់ មិនមែនជាមនុស្សស្ថិតក្នុងជំពូកស្រឡាញ់ភេទដូចគ្នានោះទេ ដល់មានគេបបួលចឹងៗអី ដូច​ខ្ពើមរអើម ហើយគណនីខាងលើនេះបានផ្ញើមកកាន់លោកផ្ទាល់តែម្តង កាលពីប៉ុន្មានថ្ងៃមុន ដោយលេបខាយពាក្យសម្តី​ត្រង់ៗ បបួលដេកនៅ ៕​


មតិយោបល់