ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ វណ្ណា វត្តី បានកាដូវីឡា តម្លៃ៦០ម៉ឺនដុល្លារ

ប្រភពពីតារាសិល្បៈបានអះអាងថាតារាសម្ដែងនាងវណ្ណា វត្តី ក្រៅពីមានសំណាងបើកជំនួញរហូតទិញបានខុនដូរសម្រាប់រស់នៅ និងទុកជួលហើយ នាងក៏ទើបនឹងទទួលបានកាដូផ្ទះវីឡាយ៉ាងស្កឹមស្កៃនៅម្ដុំទូរទស្សន៍អាស៊ីអាគ្នេយ៍តម្លៃមិនតិចជាង៦០ម៉ឺនដុល្លារយ៉ាងកាលីបផងដែរ។ ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទនាងទទួលស្គាល់ថានោះជាការពិត ប៉ុន្តែនាងថាមិនមែនជាកាដូដែលបានទទួលពីប្រុសស្នេហ៍ណាម្នាក់ឡើយ។

វណ្ណា វត្តី និយាយថាផ្ទះវីឡានោះនាងពិតជាទទួលបានមែន ប៉ុន្តែមិនមែនជាកាដូពីបុរសណាម្នាក់ដែលពាក់ព័ន្ធនាងនោះទេ គឺជាកាដូដែលទទួលបានឪពុកម្ដាយធម៌របស់នាងរស់នៅប្រទេសបារាំង ដែលនាងបានស្គាល់ប្រមាណជា១០ឆ្នាំកន្លងមកប៉ុណ្ណោះ។ នាងថាឪពុកម្ដាយធម៌របស់ខ្លួនស្គាល់នាងតាមរយៈការសម្ដែងរបស់នាងដែលបានយកទៅចាក់ផ្សាយនៅក្នុងប្រទេសបារាំង ហើយដោយអ្នកទាំងពីរជាអតីតអ្នកផលិតរឿងនៅក្នុងប្រទេសបារាំងផង ក៏ផ្ដល់ក្ដីស្រឡាញ់ចំពោះនាងក្រោយពីបានជួបគ្នា។ យ៉ាងណាមិញ កញ្ញាថាឪពុកម្ដាយធម៌របស់កញ្ញាមិនមែនផ្ដល់វីឡាមួយនេះអោយ១០០ភាគរយនោះទេ គឺតម្រូវអោយនាងចេញប្រាក់អោយខ្លះដែរ ដោយគ្រាន់តែតម្លៃដែលនាងផ្ដល់នោះ គឺមិនខុសពីអ្នកទាំងពីរចែកអោយ ដោយសារតែផ្ទះនោះមានតម្លៃដល់ទៅ៦០ម៉ឺនដុល្លារ ដែលនាងយល់ថាជាតម្លៃមួយខ្ពស់ ហើយបើគ្មានការផ្ដល់ជាកាដូពីឪពុកម្ដាយធម៌ គឺនាងមិនមានលទ្ធភាពនោះទេ។ នាងថាឪពុកម្ដាយស្រឡាញ់នាងមិនខុសពីកូនស្រីបង្កើតនោះទេ ទើបសម្រេចចិត្តផ្ដល់វីឡានេះអោយនាង ដោយគ្រាន់តែតម្រូវអោយនាងចេញចំណែកមួយតូចក្នុងពេលកាត់ឈ្មោះ។ យ៉ាងណាមិញ នាងថាមិនច្បាស់ពីការជប់លៀងអោយមានភាពអធឹកអធមមុនពេលឡើងនៅនោះទេ គឺនាងមានគម្រោងរៀបចំជាលក្ខណៈគ្រួសារច្រើនជាង ដោយសារតែនាងរវល់ថត និងរវល់រឿងអតិថិជនកុម្ម៉ង់ទំនិញពីថៃមកច្រើនមិនមានពេលរៀបចំ៕

មតិយោបល់