ព័ត៌មានសេដ្ឋកិច្ច

លំនៅដ្ឋានតម្លៃសមរម្យ សង់បន្ថែមជាង ៥ពាន់ខ្នង នៅស្រុកពញាឮ ខេត្តកណ្តាល

គម្រោងលំនៅដ្ឋានតម្លៃសមរម្យ នឹងសាងសាង់បន្ថែមជាង ៥ពាន់ខ្នង នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែឧសភា ខាងមុខនេះ។

នៅថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ប៊ុន ជេស្ឋគ្រុប លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម និងជនងាយរងគ្រោះ។

គម្រោងនេះ នឹងអភិវឌ្ឍលើផ្ទៃដីទំហំជាង ៨សែនម៉ែត្រការ៉េ ដោយសាងសង់លំនៅដ្ឋានប្រមាណ ៥៣៤០ខ្នង រួមមានប្រភេទលំនៅដ្ឋានទំហំ (៤.១ម x ១៣ម) ចំនួន ៨៦៤ខ្នង និងទំហំ (៥.‌១ម x ៧.២ម) ចំនួន ៤៤៧៦ខ្នង។

គួរជម្រាបដែរថា គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយ ២១គីឡូម៉ែត្រពីវត្តភ្នំ តាមផ្លូវជាតិលេខ ៥៕

មតិយោបល់