បន្ទាប់ពីខាង Post News បានចុះផ្សាយនូវព័ត៌មាន ដាក់ចំណងជើងថា «គណនី FB យ៉ែម សំអូន បបួលតារាសម្តែងប្រុសម្នាក់ឡើងសណ្ឋាគារ» បានធ្វើឲ្យយ៉ែម សំអូន ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយខណៈពេលនេះដែរ តារាសម្តែង ណារ៉ា បានចេញសារសូមទោសជាសាធារណៈ ។
តារាសម្តែង ណារ៉ា បានឲ្យដឹងថា ខ្ញុះទើបតែបានដឹងពិតចេញពីមាត់បងប្រុសយ៉ែមសំអូននៅពេលគាត់ live video facebook ហើយខ្ញុំក៏បានផ្តល់បទសំភាសន៍ថាហួសចិត្តអ្នកយក accont facebook ដែលដាក់រូបបងប្រុសហើយឆាតមកខ្ញុំបែបនេះមិនមែនមានន័យចង់បង្ខូចគេឈ្មោះបងនោះទេ ។
លោកថា ពីមុនមកខ្ញុំមិនដឹងថា account ហ្នឹង ពិតរឺយ៉ាងណាទេ ទើបតែដឹងពេលបងប្រុសគាត់ចេញវីដេអូនេះហើយខ្ញុំប្រាប់សារពត៌មានបែបនេះក៏ព្រោះខ្ញុំមិនចង់អោយគេវ៉ៃតំលៃបែបនឹងមកលើខ្ញុំព្រោះខ្ញុំប្រាប់ដើម្បីកុំអោយគេយល់ខុសលើ account 1 នឹងទៀតថាជាគាត់ ហើយបើសិនជាខ្ញុំមិនមានភស្តុតាង account facebookនឹងក៏ខ្ញុំមិនប្រាប់សារពត៌មានដែរ ។
តារាខាងលើបានបន្តថា ហើយបើសិនជាបងគិតថាខ្ញុំជាអ្នកបង្ខូចកេរ្តិ៍ឈ្មោះ បងគឺខ្ញុំមិនបាននិយាយថាបងនោះទេ សូមអគុណនូវរឿងរ៉ាវ account facebook ដែលឆាតមកខ្ញុំមួយនឹងវាជា account fake ទេសូមមេត្តាកុំយល់ច្រលំលើបងប្រុសយ៉ែមសំអូនទៀតហើយខ្ញុំក៏សុំទោសបងផង នេះព្រោះតែខ្ញុំមិនដឹងពីប្រវត្តិaccount នឹង ដំបូងខ្ញុំស្មានថាជាaccount របស់បងដល់តែខ្ញុំបានឃើញបងlive ទើបដឹងថាវាមិនមែន អរគុណ៕
មតិយោបល់