ខ្សែប្រយុទ្ធ Fernando Torres បានរងរបួសក្បាលធ្ងន់ធ្ងរអំឡុងពេលលេងឱ្យក្រុម Atletico Madrid ជាមួយក្រុមDeportivo កាលពីយប់មិញនេះ ក្នុងពានរង្វាន់ La Liga ។
អតីតកីឡាករ Liverpool ខាងលើនេះរងរបួសដោយសារតែប៉ះជាមួយកីឡាករ Alejadro Bergantinos ហើយធ្លាក់មកវិញបោកក្បាលជាមួយស្មៅរហូតសន្លប់ភ្លាមៗតែម្ដង ។ ខណៈដែលភ្លាមនោះ មិត្តរួមក្រុមដទៃទៀតក៏បានទៅជួយមើលនិងធ្វើសង្គ្រោះបឋមដល់ Torres ផងដែរ នៅពេលដែលឃើញអាការៈធ្ងន់ធ្ងរ។ ដោយឃើញដូច្នេះ ក្រុមគ្រូពេទ្យបានបញ្ជូនកីឡាកររូបនេះទៅកាន់មន្ទីរពេទ្យភ្លាម ដើម្បីធ្វើការសង្គ្រោះ។
យ៉ាងណាមិញ ក្រោយពីទៅដល់មន្ទីរពេទ្យ Torres បានដឹងខ្លួនជាធម្មតាវិញហើយ ខណៈដែលរូបគេក៏បានអរគុណដល់មិត្តរួមក្រុមទាំងអស់ជួយខ្លួន។ ដោយឡែកចំពោះលទ្ធផលវិញ ក្រុម AT Madrid បានត្រឹមស្មើជាមួយ Deportivo ១-១ប៉ុណ្ណោះ៕
https://www.youtube.com/watch?v=7TwKDuj1GiI
មតិយោបល់