ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងកំព្រា១២០នាក់ ទស្សនារឿង”ជួយអូនផង” និងទទួលសម្ភារៈសិក្សាដល់រោងកុន

នៅព្រឹកថ្ងៃទី៣ ខែមិនា នេះ ក្មេងៗកំព្រាមកពី៣អង្គការ ត្រូវបានផលិតកម្មClips Media អញ្ជើញមកទស្សនារឿង ដោយឥតគិតថ្លៃ នៅរោងភាពយន្ដទំនើបស្ទឹងមានជ័យ។ តំណាងផលិតកម្មបានអះអាង គោលបំណងនៃការអញ្ជើញនេះ គឺដោយសារតែចង់អោយក្មេងៗកំព្រាទាំងនេះទទួលភាពរីករាយ។

អ្នកនាង ហួត ប្ញទ្ធិដា អគ្គនាយិកាក្រុមហ៊ុន Clips Media បានអះអាងថា ដោយសារចង់អោយក្មេងៗចំនួន១២០រូប នៅអង្គការ៣ដែលបានអញ្ជើញ បានទទួលភាពរីករាយ។ អ្នកនាងថា តបតាមការសន្យារបស់អ្នកនាងក្នុងពិធីសម្ពោធរឿង ដែលថាបើរឿង”ជួយអូនផង”ទទួលបានការគាំទ្រ នោះអ្នកនាងនឹងដកផលចំណេញផ្ដល់ជូនដល់ក្មេងកំព្រា ទើបអ្នកនាងសម្រេចអោយមានឱកាសនេះឡើង។ អ្នកនាងថាក្មេងៗទាំង១២០ មិនត្រឹមតែបានទស្សនាកុនប៉ុណ្ណោះទេ ប៉ុន្តែក៍ទទួលបានកញ្ចប់អាហារ និងសម្ភារៈសិក្សាក្រោយទស្សនារឿងកុននោះផងដែរ។ អ្នកស្រីក្រុមហ៊ុនជាអ្នកចំណាយទាំងស្រុងលើការទិញសំបុត្រទាំង១២០សំបុត្រសម្រាប់ក្មេងៗ និងថ្លៃចំណាយលើសម្ភារៈនាថ្ងៃនេះ។

អ្នកនាង ហួត ប្ញទ្ធីដា បន្ដថា ហេតុផលដែលនាំអោយមានការដាក់ចំណងជើងរឿងថា”ជួយអូនផង” គឺអ្នកនាងចង់សំដៅអោយមានទស្សនៈចែករំលែកដល់អ្នកធ្លាប់រងគ្រោះ ដូចជាករណីក្មេងកំព្រានេះជាដើម។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចបរិច្ចាគទិញសំបុត្ររឿងអោយក្មេងៗទស្សនារឿង និងចែកសម្ភារៈនាពេលនេះ។

https://www.youtube.com/watch?v=0XLbV0VHE9o

មតិយោបល់