មហាជនលាន់មាត់ថា ចែ ដាណា និងចែភា ឈរថតជិតគ្នា មុខដូចកូនភ្លោះ

(ភ្នំពេញ)៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមពិតជាមានការចាប់អារម្មណ៍ និង ភ្ញាក់ ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពជាច្រើនសន្លឹករបស់ តារាចម្រៀង ល្បី ឈ្មោះ អ្នកនាង ពេជ្រ សោភា និងថៅកែពេជ្រលោកស្រី ទ្រី ដាណា បានជួបគ្នា ដោយក្នុងនោះមានការវែកញែកជាច្រើនថា អ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា និង មតិ ខ្លះ ទៀតបានលើកឡើងថា ពេជ្រ សោភា និងលោកស្រី ទ្រី ដាណា ដូចកូន ភ្លោះ ថែម ទៀង ផង ។

ប៉ុន្តែអ្វីដែលសំខាន់នោះ ជំនួបរវាងតារាចម្រៀងស្រីជូរមុខអ្នកនាង ពេជ្រ សោភា និងថៅ កែ ពេជ្រលោកស្រី ទ្រី ដាណា នេះ ក៏កំពុងធ្វើឱ្យមហាជន ពិសេស អ្នកគាំទ្រ របស់ អ្នកទាំ ង មានការងឿងឆ្ងល់ និងចង់ដឹងថា តើនឹងមានអ្វីប្លែកក្នុងពេលឆាប់ៗខាងមុខនេះ?។ បើទោះជាយ៉ាងណា នៅពេលនេះយើងក៏អាចសន្និដា្ននបានទេថា នឹងមានអ្វីកើត ឡើង នៅ ពេលខាងមុខ ដ្បិត ការ បង្ហោះ របស់ លោក ស្រី ទ្រី ដា ណា កាលពីយប់មិញនោះ ក៏មិនបាន បញ្ជាក់ អ្វីច្រើន នោះ ដែរ ដោយ គ្រាន់ តែ បង្ហើបដោយ សំ ណេរ ខ្លីមួយថា៖ «អ្នក single ជួប គ្នា ហើយ»។

សាធារណៈមតិមួយចំនួន បានលើកឡើងថា ប្រហែលជាអ្នកទាំងពីរអាចនឹងមានគម្រោងធ្វើអ្វីជាមួយគ្នា អាចជាការរៀបចំកម្មវិធីបែបសិល្បៈណាមួយរបស់ ពេជ្រ សោភា ដោយទទួលការគាំទ្រពីសេដ្ឋីវ័យក្មេង ទ្រី ដាណា ឬអាចជាជំនួប ដើម្បីពិភាក្សាពីរឿងជំនួញក៏ថាបាន។ ទោះបីជាយ៉ាងណា ក្រៅពីការបញ្ជាក់យ៉ាងខ្លីរបស់អ្នកនាង ទ្រី ដាណា ក៏មិនទាន់ឃើញការបញ្ជាក់បែបណាពីតារាចម្រៀង ពេជ្រ សោភា នោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *