អង់គ្លេសៈ បុរសពិការភ្នែកម្ខាងម្នាក់ចំណាយពេល១៥ឆ្នាំដើម្បីបង្កើត សួនច្បារស្ទាយជប៉ុន នៅខាងក្រោយផ្ទះរបស់គាត់ ដោយសារតែរូបគាត់ និងប្រព័ន្ធពិការមិនអាចធ្វើដំណើរទៅកម្សាន្តឯប្រទេសជប៉ុនបាន។
ជាគូសង្សារនឹងគ្នាតាំងពីក្មេងវ័យ លោក John Blades អាយុ ៧៥ឆ្នាំ និង លោកស្រី Esther Blades អាយុ ៧៤ឆ្នាំ តែងតែចែករំលែងក្តីស្រឡាញ់ និងចូលចិត្តប្រទេសជប៉ុន ព្រមទាំងវប្បធម៌របស់ជប៉ុនផងដែរ។នៅពេលដែលប្រព័ន្ធរបស់គាត់ បានធ្វើការពិនិត្យវិនិច្ឆ័យរោគសញ្ញា ឃើញមានជំងឺរាំរ៉ៃកោសិកាមិនអាចដើររួច ស្របគ្នានឹងភ្នែករបស់គាត់ ក៏បានចាប់ផ្តើមយ៉ាប់យ៉ឺនទៅៗផងនោះ ធ្វើឲ្យគាត់ទាំងពីរពិបាកក្នុងការធ្វើដំណើរ ដូច្នេះលោក John ក៏សម្រេចចិត្តធ្វើសួនច្បារ យកគំរូតាមប្រទេសជប៉ុន មកដាក់នៅក្នុងផ្ទះរបស់គាត់តែម្តង។
រហូតមកដល់បច្ចុប្បន្ននេះគឺជាងមួយទសវត្សទៅហើយ ចំណែកឯការចំណាយអស់រាប់ពាន់ផោនដែរ សួនច្បារនៅខាងក្រោយផ្ទះរបស់ពួកគាត់ដែលស្ថិតនៅក្នុងភូមិ Welbourn តំបន់ក្រុង Lincolnshire ប្រទេសអង់គ្លេសនោះបានប្រែក្លាយទៅឧទ្យានស្ទាយបែបជប៉ុនដ៏គួរឲ្យគយគន់និងមិនគួរឲ្យជឿ៕
មតិយោបល់