ចិនៈ តាមអាជ្ញាធរមូលដ្ឋា បានឲ្យដឹងថា រថយន្តក្រទ្បុកស៊ីម៉ងត៍ បុកគ្នាជាមួយរថយន្តក្រុង បានបណ្ដាលឲ្យមនុស្ស ១០ នាក់ស្លាប់ និង ៣៨ នាក់ផ្សេងទៀតរងរបួស កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងខេត្តយូណាន ភាគនិរតីប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។
គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ នៅលើផ្លូវហាយវ៉េ ក្នុងតំបន់ Yunxian នៃទីក្រុង Lancang នេះបើតាមការឲ្យដឹងពីការិយាល័យរដ្ឋាភិបាលទីក្រុង បានថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃសុក្រនេះ។
តាមរបាយការណ៍ពីប៉ូលិស បានឲ្យដឹងថា រថយន្តដឹកស៊ីម៉ងត៍ មានអាជ្ញាប័ណ្ណពីខេត្តស៊ីឈួន បានរេចេញពីផ្លូវ ក៏មកបុកចូលរថយន្តក្រុងគ្រូបង្វឹក ដែលបានដឹកមនុស្ស ៤៧ នាក់ ក្នុងនោះមានទាំងអ្នកបើកបរពីរនាក់ផងដែរ ដោយបានបង្កឲ្យរថយន្តក្រុង ដែលធ្វើដំណើរពីតំបន់ Gengma ទៅកាន់ទីរួមខេត្តរដ្ឋធានីគុនមីង ត្រូវបានក្រឡាប់នៅលើផ្លូវ។
មនុស្ស ០៩នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ប៉ុន្តែអាជ្ញាធរមិនទាន់បានកំណត់អត្តសញ្ញាណ ជនរងគ្រោះនៅទ្បើយទេ៕
មតិយោបល់