ព័ត៌មានសិល្បៈ និងកម្សាន្ត

Ariana Grande សារភាពលង់ស្នេហ៍មិត្តប្រុសតាំងពីអាយុ ១៩ ឆ្នាំ

ម្ចាស់បទចម្រៀង Side to Side នាង Ariana Grande បានចេញមុខមកបកស្រាយ បើកចិត្តទទួលយកមិត្តប្រុស Mac Miller ដែលទើបមានទំនាក់ទំនងស្នេហាត្រឹម ៥ ខែប៉ុណ្ណោះ ក៏ប៉ុន្ដែតារាចម្រៀងស្រីរូបនេះ បានសារភាពស្នេហ៍ថា ” នាងបានលួចស្រលាញ់មិត្តប្រុសរបស់នាង តាំងពីអាយុ ១៩ ឆ្នាំមកម្លេះ មុននាងចូលសិល្បៈទៅទៀត ” ។ នេះបើយោងតាមសារព័ត៌មាន Cosmopolitan ។

នាង Ariana Grande បានសារភាពស្នេហ៍ចេញពីក្រអៅបេះដូងថា ” ខ្ញុំធ្លាប់បានជួបគាត់នៅអាយុ ១៩ ឆ្នាំ ពួកយើងពេញចិត្ត និងចិត្ត ព្រមទាំងចង់បង្កើតទំនាក់ទំនងយល់ចិត្តគ្នា តែជាអារម្មណ៍មុនដែលយើងបានមកក្លាយជាសង្សារគ្នាទេ ហើយពួកយើងក៏ជាអ្នកគាំទ្របទចម្រៀងគ្នាទៅវិញទៅមកដែរ នៅគ្រានោះយើងមិនទាន់បានទាក់ទងគ្នានៅឡើយទេ រហូតដល់ជួបបញ្ហា និងបទពិសោធន៍ខ្លះៗនោះ ទើបយើងផ្ដើមយល់ចិត្តគ្នាវិញ ហើយផ្ដើមស្រលាញ់គ្នាទៅ ” ។

ទន្ទឹមនឹងនោះ តារាចម្រៀង Ariana Grande បានបន្ដទៀតថា ” ខ្ញុំមិនដែលសម្លឹងនរណាម្នាក់ ពីរឿងស្នេហាឡើយ តែធ្លាប់មានគេមកចែចង់រហូត ក៏ប៉ុន្ដែខ្ញុំចង់ធ្វើខ្លួនឯងឲ្យមានភាពរឹងមាំល្បីល្បាញសិន ល្មមដល់ពេលវេលាដែលទទួលយកអ្នកដែលអាចថែរក្សា និងស្រលាញ់យើងហើយ ទើបខ្ញុំព្រមទទួល ហើយមនុស្សម្នាក់នោះជាមនុស្សដែលញញឹម នឹងមានភាពរឹងមាំ មួយរយភាគរយ ជាមនុស្សល្អគ្រាប់គ្រាន់ ” ៕

មតិយោបល់