តារាកំប្លែងដែលស៊ីថ្លៃមួយរឿង ចំនួន ៤០០០ ពាន់ដុល្លារ នាយ គ្រឿន បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ទៀតហើយ ក្រោយពី កោរសក់ជាលើកទី ២ ដោយមានទាំងពាក់ស្បង់ជីពរ ផងដែរ ។
ជាមួយនឹងវីដេអូឃ្លិបដែលបង្ហោះនៅលើហ្វេសប៊ុក បានធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើល និងឆ្ងល់ថា តើ នាយ គ្រឿន បួសរឿងអ្វីទៀតហើយ ? បើទើបតែបង្ហាញវត្តមានថ្មីក្រុងពាលីរឿង ឲ្យផលិតកម្មក្នុងស្រុកមួយថ្មីៗនេះ ។
បើកតាមការសរសេររ៉ាយរ៉ាប់រៀបរាប់នៅលើហ្វេសប៊ុក របស់ម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានឲ្យដឹងថា «បងគ្រឿនបួសទៀតហើយ នៅក្នុងរឿងរបស់ផលិតកម្ម BKS » ។ ន័យប៉ុណ្ណឹង វាសមល្មមនឹងធ្វើឲ្យទស្សនិកជនបាត់ទៅហើយ គឺនាយ គ្រឿន គ្មានទៅកើតអ្វីនោះទេ ក្រៅពីកោរសក់ ថតរឿង«ដៃគូកំចាត់ខ្មោច» របស់ផលិត BKS ដែលទើបតែក្រុងពាលី កាលពីថ្ងៃទី ២៧ ខែ ឧសភា កន្លងមកនេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់