ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀងស្រី Adele ទម្លាយរឿងលួចលាក់រៀបការជាមួយមិត្តប្រុស ៥ ឆ្នាំ

ថ្មីនេះៗតារាចម្រៀងស្រីល្បីឈ្មោះ នាង Adele បានយល់ព្រមថា នាងពិតជាធុញទ្រាំ នឹងនឿយហត់ចំពោះការលាក់លាមដៃគូស្នេហាដ៏យូរអង្វែងជាមួយ Simon Konecki ។ នោះដោយយោងតាម គេទំព័រ abcnews នៅថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០១៧ ។

តារាចម្រៀងស្រី ជនជាតិអង់គ្លេស ម្នាក់នោះ បច្ចុប្បន្នកំពុងធ្វើដំណើរកម្សាន្ដនៅក្នុងទីក្រុង Brisbane ប្រទេសអូស្រ្ដាលី ដែលជាការបង្ហាញពីគោលដៅរៀបការរបស់នាងតាំងពី ៥ ឆ្នាំមុន ដូចត្រូវនឹង បទចម្រៀងដែលនាងទទួលបានកាំរគាំទ្រខ្លាំងមានចំណងជើងថា “Someone Like You.” នាឆ្នាំ ២០១១ ។

អ្នកនាង Adele បានពោលថា ” ខ្ញុំបានព្យាយាមចងចាំគ្រប់យ៉ាង ពីអារម្មណ៍នៃទំនាក់ទំនងស្នេហាគ្រាដំបូង ដែលជាការបំផុសនូវគំនិតចងចាំទុក ព្រោះប្រសិនបើពេលណាមួយមានការបែកបាក់កើតឡើង នោះវាអាចកើចមានភាពជូចត់ នឹងស្មុកស្មាញដ៏អាក្រក់បំផុតក៏អាចថាបាន ហើយអារម្មណ៍នោះ អ្នកនឹងជួបជាលើកទីមួយ នៅពេលអ្នកលង់ទៅលើនរណាម្នាក់ ដែលជាអារម្មណ៍ស្នេហា តែសម្រាប់ខ្ញុំវាជាអារម្មណ៍មួយដែលញៀនវិញ” ។

ជាចុងក្រោយតារាចម្រៀងអ្នកនាង Adele បានបង្ហើបឡើងថា ” ពិតប្រាកដណាស់ ខ្ញុំមិនអាចបណ្ដោយទៅតាមអារម្មណ៍ទាំងនេះបានទេ ព្រោះខ្ញុំបានរៀបការរួចហើយ ខ្ញុំបានរកឃើញមនុស្សម្នាក់ដែលនៅពីក្រោយរបស់ខ្ញុំ ” ។
គួរបញ្ជាក់ផងដែរថា ពាក្យសម្ដីប្រកាសរៀបការជាថ្មីនេះ គឺជាសម្ដីរបស់នាងតាមរយៈវិដេអូរបស់អ្នកគាំទ្រនាង បានបង្ហោះឡើង ៕

https://youtu.be/qe7TzM_2Oj4

មតិយោបល់