ព័ត៌មានអន្តរជាតិ

ជប៉ុនចាត់ទុកថា ការបាញ់មីស៊ីលកូរ៉េខាងជើងជាច្រើនគ្រាប់ ជាការសម្ញែងសាច់ដុំដាក់មហាអំណាច

ជប៉ុនៈ ​​នាយរដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានថ្កោលទោស​យ៉ាងខ្លំាង ចំពោះ​ការបាញ់សាកល្បង​មីស៊ីលជាច្រើនគ្រាប់ ពីសំណាក់កូរ៉េខាងជើង ដោយលោកលើកទ្បើងថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ​ដល់សន្តិភាព ព្រមទាំងស្ថេរភាព​នៅក្នុងតំបន់ និងបានចាត់ទុក​ថា ការធ្វើតេស្ត​មីស៊ីល​របស់ក្រុងព្យុងយ៉ាង​ កំពុងសម្ញែងសាច់ដុំដាក់មហាអំណាច ខណៈដែលក្រុងវ៉ាស៊ីនតោន និង​សេអ៊ូល ​បានធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំ​ប្រចាំឆ្នាំរបស់ខ្លួន នៅលើឧបទ្វីបកូរ៉េ៕ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៧។

តាមមន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ បាននិយាថា កូរ៉េខាងជើង​បានបាញ់​សាកល្បង​មីស៊ីលផ្លោង​ចំនួន០៤គ្រាប់ នៅវេលាម៉ោង ៧ និង៣៦នាទីព្រឹក​ថ្ងៃចន្ទនេះ ដោយមីស៊ីល​ចំនួន ០៣គ្រាប់ ​បានធ្លាក់ចូល​ក្នុងតំបន់ដែនទឹកសេដ្ឋកិច្ច​ផ្ដាច់មុខ​របស់ជប៉ុន នៅឯសមុទ្រ​ខាងកើត។

ការបាញ់នេះ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំ​រវាងអាមេរិក និងកូរ៉េខាងត្បូង។

សូមជំរាបថា គ្រាប់​មីស៊ីលទំាងអស់​នេះ អាចហោះ​បានក្នុងរយៈចម្ងាយ​ប្រមាណ ១,០០០ គីឡូម៉ែត្រឯណោះ៕

មតិយោបល់