ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម SM បញ្ជាក់ពីព័ត៌មានបែកបាក់របស់ Sulli និង Choiza

ផលិតកម្ម SM Entertainment និង​ Amoeba Culture (ស្ថាប័នជំនាញថតសំឡេង) បានចេញមុខបញ្ជាក់ពីព័ត៌មានចរចាម​អារ៉ាមដែលផ្សាយថា Sulli និង Choiza បែកបាក់គ្នា​ ជាមួយសេចក្តីថ្លែងការណ៍ពិស្តាររបស់ខ្លួន។
យោងតាមគេហទំព័រ koreaboo ដែលចុះផ្សាយនៅរសៀលថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ បានឲ្យដឹងថា រវាង Sulli និង Choiza បានបែកបាក់គ្នាហើយ ។ បន្ទាប់ពីព័ត៌មាននេះលេចឡើង ខាងផលិតកម្ម SM Entertainment និង​ Amoeba Culture បានចេញមុខបញ្ជាក់ថា ក្រោយពីបានឃើញនូវព័ត៌មានផ្សាយចេញនោះវា​ជារឿងត្រឹមត្រូវហើយ គឺពួកគេបានបែកបាក់គ្នាមែន ដោយសម្រេចចិត្ត ធ្វើជាមិត្តល្អនឹងគ្នាតែប៉ុណ្ណោះ៕​

មតិយោបល់