នៅលើប្រព័ន្ធប្រតិបត្តិការ Android ជាស្វ័យប្រវត្តិ កម្មវិធីនីមួយៗរបស់វាគឺត្រូវបានកំណត់ឱ្យធ្វើបច្ចុប្បន្នភាពដោយឯកឯង (Auto-update) នៅពេលដែលជំនាន់ថ្មីរបស់វាចេញ ដែលកត្តានេះ នាំឱ្យវាមានផលវិបាកមួយចំនួន ជាពិសេស ធ្វើឱ្យលោកអ្នកខាតបង់ទិន្នន័យអីុនធើណែត និងធ្វើឱ្យទូរសព្ទលោត Notification រញ៉េរញ៉ៃតែម្តង។ ទោះយ៉ាងណា បញ្ហានេះអាចដោះស្រាយបានដោយងាយ តាមរយៈគន្លឹះខាងក្រោម៖

១- ជាដំបូង សូមបើកដំណើរការកម្មវិធី Play Store រួចចុចលើមឺនុយសញ្ញា “ត្រេបី” ហើយចុចលើ Settings
២- បន្ទាប់មក សូមចុចលើ Auto-update apps

៣- លោកអ្នកនឹងឃើញមានជម្រើសបី អាចផ្លាស់ប្តូរបានគ្រប់ពេល ដែលក្នុងនោះរួមមានៈ Do not auto-update apps, Auto-update apps at any time, និង Auto-update apps over Wi-Fi only។
៤- បន្ទាប់មកទៀត សូមលោកអ្នកជ្រើសរើសយកជម្រើស “Do not auto-update apps” ជាការស្រេច។
បញ្ជាក់ៈ បន្ទាប់ពីបិទមុខងារ Auto-update នេះ ហើយ នៅពេលចង់ Update ឬធ្វើបច្ចុប្បន្នភាពកម្មវិធី លោកអ្នកអាចធ្វើបានតាមកម្មវិធី Play Store៕
មតិយោបល់