ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង​ម្នាក់​ ក្រឡាប់រថយន្តខ្ទេចនៅបាត់ដំបង

អតីតតារាចម្រៀងក្នុងផលិតកម្មកាលីព លោក សុមន្ត រាជ នៅវេលាម៉ោង​២រសៀល ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៧ បានជួបនូវ​ឧបទ្ទេវហេតុ​គ្រោះថ្នាក់ចរាចរណ៍ នៅកំណាត់ផ្លូវ ក្នុងភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង​។
សុមន្ត រាជ បានប្រាប់ដល់ Post Komsan នៅមុននេះបន្តិច​ឲ្យដឹងថា មុនគ្រោះថ្នាក់លោកបានបើករថយន្ត កាម៉ារី ហាយប្រីដ ធ្វើដំណើរពីភ្នំពេញ ទៅកាន់​ខេត្តបាត់ដំបង ដើម្បីច្រៀងក្នុង​ការប្រគំតន្ត្រី សប្បុរសធម៌ នៅបាត់ដំបង មកដល់ត្រង់ចំណុច ភូមិកំពង់ព្រះ ស្រុកសង្កែ ដែលជាផ្លូវកែងក៏រេចង្កូត​ក្រឡាប់តែម្តង​​ ។​

តារាចម្រៀង​ខាងលើបានបន្តថា ក្នុងដំណើរទៅច្រៀងសប្បុរសធម៌នោះ លោកបានធ្វើដំណើរដោយមានគ្នា ២នាក់ ដោយលោកជាអ្នកបើកត្រឹមរបួសក្បាលបន្តិច ហើយ​មិត្តភក្តិម្នាក់ទៀត ក៏គ្មានបញ្ហារបួសអីដែរ​។

បើតាម​សម្តីអ្នកភូមិបានប្រាប់ដល់ សុមន្ត រាជ ឲ្យដឹងថា លោកជាមនុស្សសំណាង ដែលរួច​ពីគ្រោះថ្នាក់ ត្រង់ចំណុច​ខាងលើនេះ ព្រោះកន្លងមក ១ខែទៅ២ខែ តែងតែមាន​ឡានក្រឡាប់ស្លាប់មនុស្សមិនដែលខាននោះទេ ។​

ទន្ទឹមជាមួយនឹងការឭពាក្យនេះដែរ តារាចម្រៀង សុមន្ត រាជ ថា បានគុណអ្នកមានបុណ្យ គឺអ្នកម្តាយ ស្រោចទឹកអោយថ្ងៃមុន ទើបថ្ងៃនឹងរួចផុតពីគ្រោះថ្នាក់ ៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=g4phISuhePM

Somun Reach (4) Somun Reach (3) Somun Reach (2) Somun Reach (1)

មតិយោបល់