ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយតារាចម្រៀងស្រី យីង លី ត្រូវរថយន្ដបុករបួសធ្ងន់

តារាចម្រៀងស្រីលូកធុង យីង លី ជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy មានភាពរន្ធត់យ៉ាងខ្លាំង ខណៈដែលទទួលបានដំណឹងថា ម្ដាយរបស់ខ្លួនត្រូវរថយន្ដបុក រងរបួសយ៉ាងខ្លាំងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។ នេះដោយយោងតាមគេហទំព័រ women.kapook នៅថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៧ ។

ម្ដាយនាងត្រូវបានរថយន្ដបុកនូវវេលាម៉ោង ៣ រសៀលថ្ងៃទី ៦ ហើយតារាស្រីខាងលើមិនបានបញ្ជាក់ប្រាប់ទីតាំងកើតហេតុច្បាស់លាស់ទេ គ្រាន់តែដឹងថា ខណៈនេះអាការៈម្ដាយរបស់នាង កំពុងសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ហើយគ្រូពេទ្យបានប្រាប់ថា ម្ដាយរបស់នាងមានឈាមកកនៅក្នុងខួរក្បាលច្រើន ឥឡូវនេះកំពុងបន្ដដាក់អុកស៊ីសែន ក្នុងមន្ទីរពេទ្យ បុរ៉ីរាំ ។

សូមជម្រាបបន្ថែមថា ម្ដាយរបស់តារាចម្រៀងស្រី យីងលី មានឈ្មោះ អ្នកម្ដាយ បុណ្យលម ស៊ីជុមម៉ាផុន ។ ហើយគួរបញ្ជាក់ផងដែលថា តារាស្រី យីង លី ម្ចាស់បទ ” ខចៃធើ លែកប៊ឺថូ ” ធ្លាប់បានអញ្ជើញមកសម្ដែងនៅក្នុងប្រទេសកម្ពុជា កាលឆ្នាំ ២០១៦ ផងដែរ៕

មតិយោបល់