ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​នៅ​កាណាដា​ពាក់ព័ន្ធ​នឹង​វីដេអូ​អាសអាភាស​កុមារ​

​ប៉ូលិស​កាណាដា​បានបញ្ជាក់​ថា​មនុស្ស​ចំនួន 348 នាក់​ដែល​ត្រូវបាន​តុលាការ​ចេញដិ​ការ​ចាប់ខ្លួន​ហើយ​កុមារ 400 នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុងកំឡុងពេល 3 ឆ្នាំ​នៃ​ការស៊ើបអង្កេត​លើ​ករណី​ផលិត​វិដេអូ​អាសអាភាសលើ​កុមារ​។​
Porn
នេះ​ជារូបភាពជនរងគ្រោះ​
​វីដេអូ​អាសអាភាស​ជាច្រើន​ត្រូវបាន​រកឃើញ​ហើយ​ជឿជាក់ថា​បាន​ចែកចាយ​ទៅកាន់​ប្រទេស​ប្រហែល 94 ប្រទេស​ហើយ​ជនជាប់ចោទ 108 នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​កាណាដា 76 នាក់​នៅ​អាមេរិក​និង 164 នាក់​ទៀត​ពី​បណ្តាល​ប្រទេស​ដទៃ​ទៀត​នៅ​កំឡុង​ពេល​ការស៊ើបអង្កេត​មួយ​ដែល​មានឈ្មោះ​ថា Project Spade ។​

​គ្រូពេទ្យ​គ្រូបង្រៀន​និង​បុព្វ​ជិត​ក៏​ជា​មនុស្ស​ដែល​នៅក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនោះ​ដែរ​នៅពេល​ដែល​បុរស​ជនជាតិ​កាណាដា​ម្នាក់​ដែល​មានឈ្មោះ Brian Way អាយុ 42 ឆ្នាំ​ដែល​ធ្លាប់​បាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ 2011 ហើយ​បាន​ធានា​ឲ្យបាន​រស់​នៅ​ក្រៅ​ឃុំ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ធំ​បំផុត​ហើយ​ម្នាក់​នេះ​ធ្លាប់បាន​តុលាការ​ចោទប្រកាន់​ពី​ទោសកំហុស​ប្រមាណ 11 ករណី​៕​

មតិយោបល់