ទំនងជាគណនីយូធូបរបស់តារាចម្រៀង Original Song ចិត្ត កញ្ចនា ត្រូវបានបិទ ដោយសារតែអ្នករកលុយតាមអនឡាញ បានធ្វើឲ្យតារាចម្រៀងព្រមានលេងធម៌ក្តៅ សម្រាប់អ្នកចម្លងកម្មសិទ្ធបញ្ញា ធ្វើឲ្យម្ចាស់ដើមក្លាយទៅជាអ្នករងគ្រោះទៅវិញ។
នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ នេះ តារាចម្រៀង Adda បានសម្រេចសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនឲ្យដឹងថា វាជារឿងមិនគួរកើត តែពេលនេះវាបានកើតឡើងចំពោះ កញ្ចនា មិនយូរទេវានឹងកើតឡើងចំពោះ Adda និងអ្នកចំរៀងដ៏ទៃទៀត។
Adda បានបន្តសរសេរថា យើងខ្ញុំសូមប្រកាសថា ក្នងរយៈពេយ 48 ម៉ោងបើសិនជា Channel ទាំងនោះមិនលុបចោល Video ចំរៀងបង្ហោះបន្តរបស់ Adda ទេ យើងខ្ញុំនិងក្រុមការងារ និង សហការណ៏ជាមួយក្រុមហ៊ុន YouTube នឹងធ្វើការ Report Channel YouTube ណាដែលបង្ហោះបន្តរាល់ Video ចំរៀងរបស់ Adda ក្នុងរូបភាពណាក៏ដោយ។
ម្ចាស់បទពីរនាក់បានហើយ បានបន្តថា យើងធ្លាប់បានជំរាបហើយថាពួកយើងរក្សាសិទ្ធិចំលងគ្រប់យ៉ាង
យើងខ្ញុំសូមអរគុណដល់ការគាំទ្រ ស្រលាញ់របស់បងប្អូនទាំងអស់ ទើបបងប្អូនបង្ហោះបន្ត ដាក់រូបភាពស្អាតៗ Guitar Chords, Lyrics តែបងប្អូនមួយចំនួនបានដាក់ Monetize រកប្រាក់ចំណូលហើយបាន Claim Copy Rights រហូតដល់ម្ចាស់ Account ផ្ទាល់ក្លាយទៅជាអ្នកចំលង និងឈានដល់បាត់បង់ Account ផ្ទាល់ខ្លួន ។ សង្ឃឹមបងប្អូននឹងយល់ករណីនេះ ហើយអធ្យាស្រ័យ សូមអរគុណ។
គួររំឭកផងដែរ ក្នុងអំឡុងខែ ១ តារាចម្រៀង ពន្លឺ ក្នុងក្រុមក្មេងខ្មែរ ក៏មានបញ្ហាស្រដៀងដូចគ្នាដែរ ដោយបាត់បង់គណនីយូធូប មកទល់នឹងបច្ចុប្បន្ន៕
មតិយោបល់