កណ្តាលៈ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ រងរបួសធ្ងន់ ដោយសាររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកជាមួយម៉ូតូគុបជ្រុងយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៤និង១៥ ទៀបភ្លឺថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៤៤-៤៥ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ឌី ដានី ភេទស្រី មុខរបរកម្មការិនីរោងចក្រ សួនឧស្សាហកម្មសំរោងធំ ស្នាក់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល របួសធ្ងន់ និងជនរងគ្រោះទី២មានឈ្មោះ ហេង ផល្លា ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិរាំដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-0397 បើកចេញពីអ្នកលឿងឡើងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តបាន
មកបុកម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AC-5312 បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់របួសធ្ងន់ នៅកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែង និងនាំយកធម្យោបាយធ្វើដំណើរទាំង២គ្រឿងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕








មតិយោបល់