ព័ត៌មានសិល្បៈ និងកម្សាន្ត

ជន​ ៧ដួងល្បីៗក្នុងពិភពសិល្បៈ ដែលស្លាប់ចំថ្ងៃ​៨មីនា​

យោងតាមគេហទំព័រ ihopeidiebeforeigetold​ បានចុះផ្សាយពីជីវប្រវត្តិតារាល្បីៗ ដែលបានស្លាប់ចំថ្ងៃ ៨ មីនា ដែលមានដូចខាងក្រោមនេះ៖
១. តារាចម្រៀង​អាម៉េរិកលោក Ron ‘Pigpen’ McKernan បានស្លាប់ក្នុងអាយុ២៧ឆ្នាំ ២ខែ និង​១៥ថ្ងៃ ហើយពេលដែលគាត់ស្លាប់ចំថ្ងៃ ៨មីនា​ ឆ្នាំ​ ១៩៧៣ ។​

២. តន្ត្រីករ Mike Starr បានស្លាប់នៅអាយុ​៤៤ ឆ្នាំ ១១ ខែ​ និង៤ថ្ងៃ ពេលដែលគាត់ស្លាប់ចំថ្ងៃ ៨ មីនា ឆ្នាំ២០១១ ។​

៣. តារាចម្រៀង និងសម្តែង​ចក្រភពអង់គ្លេស លោក Adam Faith បានស្លាប់នៅអាយុ ៦២ឆ្នាំ ៨ខែ និង១៣ ថ្ងៃ លោកក៏បានស្លាប់ចំថ្ងៃ ៨ មីនា ឆ្នាំ២០០៣។

៤.តារាចម្រៀង St Clair Lee បានស្លាប់នៅអាយុ ៦៦ឆ្នាំ ១០ខែ និង​១២ថ្ងៃ ពេលដែលគាត់ស្លាប់ចំថ្ងៃ ៨មីនា ២០១១ ។

៥.អ្នកនិពន្ធ និងសម្តែង Lew Soloff បានស្លាប់នៅអាយុ ៧៧ឆ្នាំ និង១៦ថ្ងៃ ហើយ​គាត់បានស្លាប់នៅថ្ងៃ ៨មីនា ២០១៥។

៦.Sammy Masters ជាតន្ត្រីករអាម៉េរិក បានស្លាប់នៅអាយុ ៨២ឆ្នាំ ៨ខែ និង​១៨ថ្ងៃ ហើយគាត់ស្លាប់នៅថ្ងៃ ៨មីនា ២០១៣។

៧.លោក George Martin ​អ្នកនិពន្ធរបស់អង់គ្លេស បានស្លាប់ថ្ងៃ នៅអាយុ៩០ឆ្នាំ ២ខែ​ និង ៥ថ្ងៃ ពេលគាត់ស្លាប់នៅថ្ងៃ ៨មីនា ឆ្នាំ​២០១៦ ៕​

មតិយោបល់