ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រយ័ត្ន! មានគេប្រើគណនីហ្វេសប៊ុក ដេននី ក្វាន់ បោកលុយ

ភ្នំពេញៈ តួឯកស្រីក្នុងរឿង «ផ្ទះចិញ្ចឹមខ្មោច» កញ្ញា ដេននី ក្វាន់ កំពុងក្លាយជាជនរងគ្រោះ បន្ទាប់ពីមាន Fake Accounts (គណនីក្លែងក្លាយ)ជាច្រើន ដោយប្រើប្រាស់ឈ្មោះនាង និងរូបនាង ទៅបោកលុយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។

ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នេះ តារាសិចស៊ី ដេននី ក្វាន់ បានឲ្យដឹងថា មានគណនី ហ្វេសប៊ុក ជាច្រើន ដែលជា Fake Accounts យកឈ្មោះនាង និងរូបនាងទៅប្រើប្រាស់ បោកថវិកា ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលជាជនស្លូតត្រង់នោះ ។
ក្នុងន័យឲ្យយល់កាន់តែច្បាស់ ដេននី ក្វាន់ បានចេញមុខ បកស្រាយ ដើម្បីកុំឲ្យ ដំបៅដែលតូចមួយ នេះ ក្លាយទៅជា ជំងឺមហារីកសង្គម និងកុំឲ្យមានការ ភ័នច្រលំ ម្តងហើយម្តងទៀត ចាញ់ល្បិចជនបោកប្រាស់ ។

ដេននី ក្វាន់ ថា«ព័ត៌មាននេះបានធ្វើនាងខ្ញុំឈឺក្បាលណាស់ មានអ្នកបង្កើតគណនីហ្វេសប៊ុក ជាច្រើនប្រើឈ្មោះខ្ញុំ ដោយថ្ងៃមុន មានអ្នកខលមកខ្ញុំ ថាខ្ញុំហ្នឹងឆាត ឲ្យគេដាក់លុយ ១០០ដុល្លារ តាមវីង ថាខ្ញុំហ្នឹងនៅសៀមរាប ដាច់លុយ ដាច់បាយឯណា ពេលគេផ្ញើលុយទៅអត់លើក និយាយរួមមានច្រើនណាស់មិនមែនតែម្នាក់នោះទេ» ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ ដេននី ក្វាន់ បានបដិសេធ ថារាល់ថ្ងៃ នាងប្រើប្រាស់ តែគណនី មួយតែប៉ុណ្ណោះ ហើយក៏មិនបានទៅបោកបញ្ចោត កេងប្រវ័ញ្ច និងយកលុយពីនរណានោះដែរ ចឹងហើយ សូមបងប្អូន ប្រុងប្រយ័ត្ន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែម្តង កុំ ទៅជឿ នូវជនខិលខូច ដែលលួចបង្កើត គណនី ក្លែងក្លាយ ដាក់ឈ្មោះ និងរូបនាង​ ៕

Denny Kwan (1)Denny Kwan (4)Denny Kwan (7)Denny Kwan (6)

ខាងក្រោមនេះជា គណនី ពិតរបស់ ដេននី ក្វាន់

Denny Kwan (1)Denny Kwan (4)Denny Kwan (3)Denny Kwan (2)Denny Kwan (7)Denny

ខាងក្រោមនេះ ជាគណនី ក្លែងក្លាយ

Fake (1)Fake (2)Fake (3)

មតិយោបល់