ព័ត៌មានជាតិ

First News៖ រថយន្តអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បុកម៉ូតូ២គ្រឿង បន្តទៅបុកបង្គោលភ្លើង បុរសម្នាក់របួសធ្ងន់បាក់ភ្លៅ

ភ្នំពេញៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ម៉ាកហ៊ីឡុចវីហ្គូ ពណ៌ត្រៃអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01.2-3589 បើបរដោយស្ត្រីជនជាតិបរទេសម្នាក់ រួមដំណើរជាមួយបុរសផ្សេងទៀតក្នុងរថយន្ត បើកបរខ្វះការប្រុតប្រយត្ន័ ទៅបុកម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យដួល ធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តបង្ក បានបន្តជ្រុលទៅបុកបង្គោលភ្លើងនៅមុខមន្ទីរសម្រាកព្យាបាល ហេង សុខុម ពេញទំហឹង បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅចំណុច ក្រោយវិទ្យាស្ថានសុភាពសាធារណៈទួលគោក ផ្លូវ២៩១ កែង៥៩៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់