បន្ទាប់ពីបានចូលច្រៀងចំនួន៣បទអោយផលិតកម្មបុត្រា តារាកំប្លែង និងជាតារាចម្រៀងជើងចាស់ អ្នកនាងស៊ុន ណារីម៉ូនីកា ក៏បានដឹកដៃកូនប្រុសរបស់ខ្លួនគឺលោកដូដូ ដែលជាអតីតតារាចម្រៀងរបស់ក្លាស៊ិក ចូលច្រៀងក្នុងផលិតកម្មមួយនេះផងដែរ។ អ្នកទាំង២ត្រូវបានប្រកាសថាមានចម្រៀងសរុបចំនួន៦បទ ដោយអ្នកនាងស៊ុន ណារីម៉ូនីកា មានបទប្រភេទចូលឆ្នាំចំនួន៣បទ ហើយកូនប្រុសរបស់អ្នកនាងមាន៣បទ តែជាប្រភេទបទយុវវ័យ។
លោកដូដូ កូនប្រុសអ្នកនាងស៊ុន ណារីម៉ូនីកា បានអះអាងថាក្រោយពីបានត្រលប់មករស់នៅស្រុកខ្មែរ ក្រោយការងារច្រៀងរាំនៅក្នុងប្រទេសបារំាងស្ងប់ស្ងាត់ លោកបានខ្នះខ្នែងស្វែងរកផលិតកម្មចូលច្រៀងយ៉ាងយូរតែមិនមានលទ្ធផល។ ទើបតែមុននេះប៉ុណ្ណោះ ដែលខាងផលិតកម្មបុត្រា បានអញ្ជើញអោយម្ដាយរបស់ខ្លួនទៅធ្វើជាអ្នកចម្រៀង ហើយក៏ជួយអោយលោកបានក្លាយជាអ្នកចម្រៀងនៅទីនោះដែរ។ ក្នុងពេលផលិតកម្មបុត្រាចេញថតបទសម្រាប់ចូលឆ្នាំលោកថាខ្លួនមិនទាន់បានក្លាយជាតារាចម្រៀងនៅឡើយទេ ដោយសារតែជាប់ភារៈនៅក្នុងប្រទេសថៃមកវិញមិនទាន់។ លោកទើបតែត្រូវម្ដាយរបស់ខ្លួនណែនាំអោយបានចូលច្រៀងកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ក្រោយការចរចារក៏ទទួលបាន៣បទភ្លាម ចេញបន្ទាប់ពីវ៉ុលចូលឆ្នាំរបស់អ្នកនាងស៊ុន ណារីម៉ូនីកា។ លោកចាត់ទុកថានេះជាឱកាសមានបទចម្រៀងផ្ទាល់ខ្លួនជាថ្មី បន្ទាប់ពីបានស្ងាត់ឈឹងជាមួយនឹងការបិទទ្វាររបស់ផលិតកម្មចម្រៀងក្លាស៊ិកអស់រយៈពេលយ៉ាងយូរ ស្របគ្នាដែលលោកក៏ចេញទៅរស់នៅប្រទេសបារំាង។ យ៉ាងណាក៏ដោយតារាចម្រៀង លោកកូកូ នៅមិនទាន់ដឹងថាបទថ្មីដែលត្រៀមចេញលក់នៅក្នុងផលិតកម្មថ្មីសន្លាង នឹងជួយអោយលោកឈានឡើងឬយ៉ាងណានោះទេ នៅក្នុងកាលៈទេសៈតារាចម្រៀងរះថ្មីព្រោងព្រាត ហើយភាគច្រើនសុទ្ធតែត្រូវគេដឹងថាប្រជែងគ្នារឿងបទOriginal Song ស្នាដៃកូនខ្មែរគគ្រឹកគគ្រេង។
អ្នកនាងស៊ុន ណារីម៉ូនីកា បានអះអាងថា អ្នកនាងគឺជាអតីតតារាចម្រៀងដែលបានក្លាយខ្លួនជាតារាកំប្លែង អ៊ីចឹងហើយទើបមានឱកាសថតច្រៀង អ្នកនាងក៏ទទួលយកកុងត្រាជាមួយផលិតកម្មបុត្រា ដើម្បីបានច្រៀងជាថ្មី។ អ្នកនាងបានដឹកដៃកូនប្រុសអោយចូលច្រៀងជាមួយខ្លួន ដោយរំពឹងថាវត្តមានរបស់អ្នកនាង និងម្ដាយនៅក្នុងផលិតកម្មតែមួយ នឹងក្លាយជាចំណាប់អារម្មណ៍ថ្មីរបស់មហាជន។
មតិយោបល់