ព័ត៌មានអន្តរជាតិ

បុគ្គលិកអង្គការសហប្រជាជាតិ០២ នាក់ ជាជនម៉ាឡេស៊ី ត្រូវបានចាកចេញពីកូរ៉េខាងជើងហើយ

ម៉ាទ្បេស៊ីៈ បន្ទាប់ពីមានការហាមឃាត់ មិនឲ្យធ្វើដំណើរចាកចេញពីប្រទេស ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនោះ បុគ្គលិកអង្គការសហប្រជាជាតិ ០២ នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីចំនួន ១១ នាក់ ដែលបានជាប់ឃាំង នៅកូរ៉េខាងជើង ឥទ្បូវនេះ ត្រូវបានចាកចេញពីប្រទេសនេះហើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

អ្នកទាំង០២ ជាបុគ្គលិកធ្វើការផ្នែកកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ថា (WFP) ។

តាមការបញ្ជាក់ពីមន្ត្រី WFP បានឲ្យដឹងថា បុគ្គលិកអង្គការ WFP ជនជាតិម៉ាឡេស៊ី ០២ នាក់នេះ បានចាកចេញពីប្រទេសកូរ៉េខាងជើងហើយ នឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃនេះ។

សូមជំរាបថា អ្នកទាំង ០២ មិនមែនជាអ្នកតំណាងឲ្យរដ្ឋាភិបាលរបស់ពួកគេទ្បើយ ដោយគ្រាន់តែជាសមាជិកបុគ្គលិក មន្ត្រីរាជការស៊ីវិលអន្តរជាតិ ដែលបានធ្វើការ ក្នុងកម្មវិធីរបស់ WFP នៅកូរ៉េខាងជើងប៉ុណ្ណោះ៕

មតិយោបល់