ព័ត៌មានកីឡា

PSG ​នឹង​រៀប​ចំ​អង្គរក្ស​ការពារ​កីឡាករ ក្រោយពី​ចាញ់ Barcelona

ក្រុម Paris Saint-Germain ​អាច​នឹង​រៀប​ចំ​អង្គរក្ស​ការពារ​កីឡាករ​របស់​ខ្លួន ​ក្រោយ​ពី​ចាញ់​ក្រុម FC Barcelona ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខឹង​សម្បា​ជា​ខ្លាំង។

ក្រោយ​ពី​បរាជ័យ​មិន​គួរ​ឱ្យ​ជឿ​នៅ​ទឹក​ដី​អេស្ប៉ាញ​មក ​ក្រុម​កីឡាករ​របស់ PSG ​បាន​ត្រលប់​ទៅ​បារាំង​វិញ ​ហើយ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​រង់ចាំ​ធ្វើ​បាប​ពួកគេ​ផង​ដែរ។ តួយ៉ាង​ដូចជា​ម្សិលមិញ​នេះ ​ឡាន​របស់​កីឡាករ​ម្នាក់​ត្រូវ​អ្នក​គាំទ្រ​ស្កាត់​វាយ​កម្ទិច​ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​មាន​កីឡាករ​របួស​ស្នាម​នោះ​ទេ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​ក្រុម PSG ​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​កីឡាករ​របស់​ខ្លួន​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ហេតុការ​ផ្សេង​ៗ ​ព្រោះ​ខ្លាច​មាន​រឿង​មិន​ល្អ​កើត​ឡើង។

PSG ​បាន​យក​ឈ្នះ​ FC Barcelona ​៤-០ ​ក្នុង​ដី​ខ្លួន​ឯង ប៉ុន្តែ​ទៅ​ដល់​ដី​អេស្ប៉ាញ​វិញ ពួកគេ​ចាញ់​ក្នុង​លទ្ធផល ៦-១ ​វិញ ​ធ្វើ​ឱ្យ​​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ៕

 

មតិយោបល់