ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆេះរូបសំណាក់ គីងកុង ពេលសម្ភោធរឿង “Kong: Skull Island” ផ្អើលរត់ជាន់គ្នា

កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧ នៅក្នុងពិធីសម្ភោធបញ្ចាំងរឿង “Kong: Skull Island” នៅក្នុងប្រទេសវៀតណាម មានការចូលរួមពីតារាម្ដែង នឹងតារាចម្រៀងវៀតណាមជាច្រើនរូបផងដែរ នៅលើឆាកមុខផ្សារទំនើបមួយកន្លែង ។ នេះដោយយោងតាម គេហទំព័រ kenh14 នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ។

ខណ:ដែលសម្ដែង Show របស់របាំជនជាតិ ដែលជាឈុតមួយដកស្រង់ចេញពីក្នុងរឿង “Kong: Skull Island” ដោយបង្ហាញពីអនុភាពស្ដេចស្វាយក្ស គីងកុង នោះស្រាប់តែមានការភ្លាត់ស្នៀត បណ្ដាលឲ្យដុំភ្លើងខ្ទាតឆាបឆេះ រូបសំណាក់ស្វាយក្ស ធ្វើទស្សនិកជនដែលបានចូលរួមកម្មវិធីនោះផ្អើលរត់ជាន់គ្នា ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្ន​កគ្រប់គ្រងកម្មវិធីខាងលើបានប្រាប់ឲ្យដឹងថា ការសាងសង់រូបសំណាក់នេះឡើង គឺដើម្បីភាពទាក់ទាញក្នុងការចូលរួមទស្សនាខ្សែភាពយន្ដរឿង “Kong: Skull Island” តែជាអកុសលត្រូវភ្លើងឆាបឆេះ ហើយត្រូវខាតប្រាក់អស់ចំនួន ១ លានដុល្លារ កន្លះឯណោះ ៕

មតិយោបល់