ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់បបួលនាយចឺម ឡើងឋានសួគ៌

បន្ទាប់ពីធ្លាយសារជាសាធារណៈមានបុរសម្នាក់បបួលដេក នាយចឺម បានចេញមុខបដិសេធថា គ្មានពេលទំនេរ នឹងមិនស្ថិតនៅក្នុងជំពូក មនុស្សស្រលាញ់ភេទដូចគ្នាឡើយ ។

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលបុរសមានអាយុខ្ទង់ ៣០ ផ្លាយជាង បានឆាតសូមសេចក្ដីស្នេហា ចង់ថ្នាក់ថ្នមត្រកងបី នែបនិតកៀកកើយ តាមបែបស្នេហាភេទដូចគ្នា ។ ការឆាតសូមសួរនាំរឿងតម្លៃខ្លួនដេកនៅចំពោះនាយ​ ចឺម ត្រូវបានគេទម្លាយកាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧ ក្រោយលោក ឈុន សុវណ្ណភក្ដី បានបង្ហោះរូបភាពនិងវីដេអូ រោលរាលរវាងលោក និងនាយ ចឺម ដែលជាប្លង់មួយក្នុងខ្សែភាពយន្ដ ” អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ ” ។

ក្នុងបទសម្ភាសន៍ជាមួយ Postkomsan ក៏ដូចជា Post News Media តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ នាយ ចឺម បានប្រាប់ឲ្យដឹងថា លោកគ្មានពេលទំនេរ នឹកគិតដល់រឿងអ៊ីចឹងៗនោះទេ វាជារឿងដ៏ខ្ពើមរអើមក្នុងសម្ព័ន្ធភេទដូចគ្នា ។ ម្យ៉ាងវិញទៀត លោកបានអះអាងថា លោកមិនស្ថិតក្នុងជំពូកមនុស្សស្រលាញ់ភេទដូចគ្នានោះទេ ៕

https://www.youtube.com/watch?v=jB7lTiGVTz8

 

មតិយោបល់