ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្តជាង១០របស់កម្ពុជា ចូលព្រឹត្តិការណ៍ Hong Kong Filmart ២០១៧

យោងតាមការទម្លាយភាពយន្តប្រមាណជាង១០របស់ប្រទេសកម្ពុជានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Hong Kong Filmart ប្រចាំឆ្នាំ២០១៧នេះ។ ភាពយន្តនេះរួមមានរឿង«ប៉ុបពីទៅហូលីវូដ» ដឹកនាំដោយលោក សុខ វិសាល រឿង«វិកលចរិត»ដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង រឿង«ស្នេហ៍ស្វ័យគុណ៤»ដឹកនាំដោយកញ្ញា សុធា អ៊ីណេស រឿង«Jailbreak: ការពារឧក្រិដ្ឋជន»ដឹកនាំដោយលោក ជីមី ហែនឌ័រសុន រឿង«សេ្នហាសិស្សច្បង»ដឹកនាំដោយ សុខ លក្ខិណា រឿង«ខូចចិត្ត»ដឹកនាំដោយ លោក មង្គល រឿង«នារីវេទមន្ត» ដឹកនាំដោយលោក ជីមី ហែនឌ័រសុន រឿង»មេកប់ស៊េរី»ដឹកនាំដោយ លោក ឆន ឆដាភក្រ្ត រឿង«កំណប់ឪខ្ញុំ»ដឹកនាំដោយ លោក ឆន ឆដាភក្រ្ត និងរឿង«៣.៥»ដឹកនាំដោយ លោក ឆាយ បូរ៉ា ជាដើម ដោយរឿងទាំងអស់នេះ ត្រូវបានគេស្គាល់ជារឿងដែលទទួលសិទ្ធិចែកចាយនៅគ្រប់រោងកុនស្រុកខ្មែរដោយក្រុមហ៊ុនពូព្រហ្ម ហើយក្រុមហ៊ុនមួយនេះក៏ជាអ្នកនាំចេញយកទៅហុងកុង។

លោកស៊ុ ស៊ីថែន អ្នកចាត់ការទូទៅរបស់«ពូព្រហ្ម» បានឲ្យដឹងថា«នេះជាឆ្នាំទី២ ដែល ក្រុមហ៊ុនរបស់លោកនាំខ្សែភាពយន្តរបស់ខ្មែរទៅកាន់ទីផ្សារភាពយន្តអាស៊ីដ៏ធំជាងគេមួយនេះ។ ក្រុមហ៊ុនដែលចូលរួមទីផ្សារ ឬពិព័រណ៍នេះមួយចំនួនបានធ្វើការណាត់ជួបជាមួយលោកជាបន្តបន្ទាប់ស្តីពីការចរចាទិញលក់ ដែលជួយវិស័យភាពយន្តខ្មែរមានការទទួលស្គាល់ជាងមុន។ លោកបានបង្ហើបថា ហោចណាស់ មានភាពយន្ត១រឿងក្នុងចំណោមរឿងដែលបានបញ្ជូនទៅ នឹងត្រូវភាគីចាប់អារម្មណ៍ទិញយកដើម្បីបញ្ចាំងជាសាធារណៈ។ លោកថា Hong Kong Filmart ឆ្នាំនេះបានយល់ព្រមបញ្ចាំងភាពយន្តខ្មែរ២រឿង គឺរឿង«Jailbreakការពារឧក្រិដ្ឋជន» និង រឿង«ស្នេហ៍ស្វ័យគុណ៤» បានក្លាយជាភាពយន្តខ្មែរលំដាប់អន្តរជាតិ ខណៈដែលរឿងទំាង២ក៏អាចត្រូវបានទិញដោយផលិតករបរទេសក្នុងតម្លៃខ្ពស់។ លោកថា ព្រឹត្តិការណ៍ Hong Kong Filmart ២០១៧ នេះ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែមិនានៅទីក្រុង ហុងកុង (ប្រទេសចិន)។ Filmart ជាទីផ្សារដ៏ធំបផុតនៅទ្វីបអាស៊ី ដែលឧស្សាហកម្មផ្នែកកម្សាន្តនៅក្នុងតំបន់អាស៊ី តែងយកកឱកាសបង្អួតស្នាដៃគ្នាជាអន្តរជាតិ។ កាលពីឆ្នាំ២០១៦ ព្រឹត្តិការណ៍នេះបានទាក់ទាញភាពយន្តជាង៨០០រឿងរបស់ផលិតករមកពី៣០ប្រទេស ដោយមានអ្នកទស្សនាជាង៧៣០០នាក់មកពី៦០ប្រទេសនៅអាស៊ីចូលរួម។

មតិយោបល់