ព័ត៌មានសិល្បៈ និងកម្សាន្ត

សំណព្វចិត្តថ្មីរបស់ Angelina Jolie ល្អូកល្អើនជាមួយកូនប្រុសច្បង ខណៈចាកចេញពីកម្ពុជា

ស្របពេលដែល Angelina Jolie បណ្ដើរបុរសថ្មីនៅលើទឹកដី ខេត្តសៀមរាប ក្នុងប្រទេស កម្ពុជា ជាមួយកូនៗ ៦ នាក់​នោះ សង្កេតឃើញថា ភាពត្រូវដងត្រូវផ្លែរវាងបុរសម្នាក់នោះ កើតមានឡើងយ៉ាងល្អូកល្អើនជាមួយ កូនប្រុសចិញ្ចឹមច្បង ម៉ាដុក ដែលជាកូនចញ្ចឹមជនជាតិខ្មែរតែម្ដង ។ នេះដោយយោងតាមគេហទំព័រ radaronline នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ។

កូនប្រុសចិញ្ចឹមច្បងរបស់ Brad Pitt បានចាកចេញពីប្រទេសកម្ពុជា ក្នុងការចេញដំណើរលើយន្ដហោះឯកជនមួយ ជាមួយបុរសសំណព្វចិត្តថ្មីរបស់ម្ដាយខ្លួន ហើយនៅក្នុងព្រលានយន្ដភ្នំពេញអន្ដរជាតិ គេសង្កេតឃើញតាមរយៈការប្រម៉ាញ់រូបថត ក្រុមគ្រួសាររបស់ Angelina Jolie នោះបានឲ្យឃើញថា បុរសសំណព្វចិត្តថ្មីរបស់អ្នកនាង បានដើរតួជាឪពុកមកជំនួសកន្លែងរបស់ Brad Pitt ហើយ ៕

មតិយោបល់