កាលពីយប់ទី៧ មេសា គេកត់សម្គាល់ថា តារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករមិនតិចជាង៦០នាក់ បានបង្ហាញខ្លួន ក្នុងពិធីបើកសម្ពោធក្រុមហ៊ុន អុីណារីតា ដែលជាក្រុមហ៑ុនចម្រុះសេវាកម្មធំមួយ ទើបបើកដំណើរការ ដោយក្នុងក្រុមហ៑ុនមួយនេះ រួមមានសេវាកម្មពុះដីឡូតិ៍លក់ សេវាកម្មផលិតទឹកសុទ្ធ និងសេវាផលិតស្ពតជាដើម ដែលនេះ គឺជាក្រុមហ៊ុនដំបូង ដែលមានសេវាកម្មច្រើនយ៉ាង មិនខុសផ្ដល់សេវាកម្មជាលក្ខណៈគ្រួសារ។
តារាសិល្បៈដែលបានបង្ហាញខ្លួនចូលរួម នៅក្នុងកម្មវិធីនោះត្រូវបានគេកត់សម្គាល់ថា មានការបែងចែកជា២ក្រុម គឺក្រុមតារាដែលមកសម្ដែង ដើម្បីអោយបងប្អូនសប្បាយៗ និងក្រុមតារាសិល្បៈ ដែលចូលរួមជាភ្ញៀវកិត្តិយស។ តារាសិល្បៈដែលចូលរួមក្នុងពិធីទម្លាក់ក្រណាត់ក្រហម ប្រកាសបើកយីហោ ក្រុមហ៊ុនអុីណារីតានោះ រួមមាន កញ្ញា ផន ស្រីខួច, កុមារាពេជ្រ ថៃ, ពិធីករលោក សាហារ៉ា, តារាសម្ដែង លោក យន សុភ័ក្រ, តារបង្ហាញម៉ូដ និងតារាសម្ដែង លោក រុន ណាកូ, លោក ម៉ៃ សុគន្ធ, អ្នកនាង សាង សុរិយា, អ្នកស្រី ញឹម សុខា, អ្នកស្រី អ៊ឹម ផល្លារ, អ្នកនាង ចាន់ ផល្លារ, លោក ឯករាវ័ណ្ឌ, លោក សុឹម សុីណាត, នាយគ្រឿន, នាយ BIG, អ្នកស្រី រ៉េតរ៉ូស, លោក ឃុន វត្ថា, លោក ពិសាលម៉ារ៉ូ, លោក ច័ន្ទ ណារ័ត្ន, លោក ពុធ វណ្ឌី, ទ្រង់សុីសុវត្ថុិ ឯលរ៉ូរាឌ, លោក ចាន់ សម័យ, លោក ម៉ៃ សុគន្ធ, កញ្ញា វ៉ាន់ លីលី, កញ្ញា ចូចូ, លោក សន សុវណ្ណារ៉ា, លោក ង៉ែត្រ សុភ័ក្ត្រ ,លោក លន់ សុីឡូ, អ្នកស្រី រីយ៉ាមីសែលត្រាណេ, លោក លី ណាកូ, លោកម៉ាដូណា, កញ្ញា ព្រះអាទិត្យតូច, លោក ពិសាស័ក្ត, ក្រុមតារាRA Group , និងតារាប្រុសស្រី ជាច្រើនរូបទៀត សរុបប្រមាណជាង៦០រូប។
តារាទាំងអស់ភាគច្រើនសុទ្ធសុឹងតែជាពិធីករ តារាសម្ដែង និងជាតារាចម្រៀងកំពុងឡើងកូដ និងពន្លកថ្មី របស់ “គ្រួសារតារាកម្ពុជា” ទើបញុំាងអោយពិធីទាំងស្អេកស្កះដោយតារាស្អាតៗ។ វត្តមានតារាបានញុំាងអោយកម្មវិធី សម្ពោធក្រុមហ៊ុននេះ កកកុញដោយតារាសិលក្បៈ ខណៈដែលភ្ញៀវកិត្តិយស ជាអ្នកមុខអ្នកការ ក៏មានវត្តមានយ៉ាងកុះករដល់ថ្នាក់លើសតុដែលបានគ្រោងទុក។
លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអុីណារីតា បានថ្លែងក្រោយកាត់ខ្សែបូរ និងបើកក្រណាត់ក្រហម បើកបង្ហាញក្រុមហ៑ុនថា អុីណារីតា បានអះអាងទៅ ស្របគ្នាដែលក្រុមហ៑ននេះ ក៏មានយុទ្ធសាស្ត្រច្បាស់ធ្វើអោយខ្លួន។ ជាក់ស្ដែងដីឡូតិ៍ នៅតំបន់ត្រាកុដិ ដែលជារមណីយដ្ឋាន នៅខេត្តសៀមរាប គ្រាន់តែប្រកាសភ្លាម គឺមានអ្នកកក់ដល់រាប់រយឡូតិ៍បាត់ទៅហើយ។
ដើម្បីជាការលើកទឹកចិត្ត ក្រុមហ៊ុនក៏បានបញ្ចុះម្លៃដី ក្នុងមួយឡូតិ៍២ពាន់ភ្លាមៗអមដោយខ្សែកមាសទម្ងន់មួយជី សម្រាប់អ្នកកក់ទិញក្នុងថ្ងៃសម្ពោធ ទើបធ្វើអោយគម្រោងទាំងមូល គ្រាន់តែដាក់លក់ភ្លាមក៏មានអ្នកកក់ និងចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះបណ្ដាភ្ញៀវចូលរួម ក៏មានការចាប់រង្វាន់ ទទួលបានទូរស័ព្ទ ប័ណ្ណបញ្ចុះតម្លៃដី និងរង្វាន់ដីមួយឡូតិ៍ តម្លៃ១២០០០ ដើម្បីជាការទាក់ទាញ។ លោកទទូចសុំទោស ចំពោះបណ្ដាភ្ញៀវកិត្តិយស និងក្រុមតារាសិល្បៈ ដែលមិនបានទទួលជិតដល់នៅពេលបងភ្ញៀវបុកមកច្រើន៕
មតិយោបល់