ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្កុដរាជនី Diana ដាក់លក់ក្នុងកម្មវិធី Art Fair តម្លៃ ២២៥០០០ ដុល្លារ

នៅក្នុងកម្មវិធី Art Fair ជាកម្មដេញថ្លៃរបស់មានតម្លៃ ហើយក៏ជាកម្មវីធី​ពិព័រណ៍សិល្បៈ និងវត្ថុបុរាណធំបំផុតរបស់ពិភពលោក នៅក្នុងទីក្រុងឡុងដ៍នោះ គេបានដាក់លក់ម្កុដរបស់ព្រះរាជនី Diana ដែលជារបស់មានតម្លៃបំផុតនៅក្នុងតម្លៃ ២២៥០០០ ដុល្លារ នោះដោយយោងតាមគេហំព័រ people បានចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ ។

ប្រវត្តិនៃម្កុដដ៏មានតម្លៃនេះ គឺព្រះបិតាដែលជាក្សត្រាអង្គទី ៦ នៃរាជ្ជកាល Earl Spencer បានប្រគល់ម្កុដរាជនីមួយនេះឲ្យព្រះនាង Diana ខណៈដែលព្រះនាងបានរៀបអភិសេកជាមួយស្វាមី ។ ម៉្យាងវិញទៀត ម្កុដមួយនេះមានការរចនាម៉ូដដោយត្បូងពេជ្រចរណៃចំនួន ៨០០ គ្រាប់ ដែលមានទម្ងន់ ៤៨ ការ៉ាត់ នៅក្នុងឆ្នាំ ១៩១៤ ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាកាលថ្ងៃព្រហស្បតិ៍ ម្កុដមួយនេះត្រូវបានគេបង្ហាញនៅពិព័រណ៍សិល្បៈ និងវត្ថុបុរាណធំបំផុតរបស់ពិភពលោកនេះ TEFAF នៅហុល្លង់ ក៏ដោយ ក៏ប៉ន្ដែវាមិនត្រូវបានគេចាប់អារម្មណ៍ទិញ ដូចខណៈដែលដាក់ដេញថ្លៃនៅក្នុងទីក្រុងឡុងដ៍ឡើយ ៕

មតិយោបល់