ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន ១០០ភាគរយ

បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជៈដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពមិនប្រក្រតី។ ដោយសារតែមើលឃើញពីបញ្ហានេះហើយ ទើបក្រុមអ្នកជំនាញរកឃើញឱសថធម្មជាតិម្យ៉ាង ដែលអាចរក្សាកម្រិតជាតិស្ករក្នុងឈាម និងបញ្ចៀសជំងឺទឹកនោមផ្អែមបាន១០០ភាគរយ។

ខាងក្រោមនេះ គឺជារបៀបធ្វើឱសថធម្មជាតិសម្រាប់ការពារជំងឺទឹកនោមផ្អែម៖
ធាតុផ្សំ៖

  • ស៊ុតមាន់ ២-៣គ្រាប់
  • ទឹកខ្មេះ ១ចាន ល្មមអាចត្រាំស៊ុតមាន់ឲ្យលិចបាន

របៀបធ្វើ៖

  • ស្ងោរពងមាន់ឲ្យឆ្អិន ហើយបកសំបកចេញឲ្យស្អាត
  • រួចយកឈើចាក់ធ្មេញ ចាក់ទំលុះពងមាន់ឲ្យប្រហោងច្រើនកន្លែងដើម្បីឲ្យទឹកខ្មេះជ្រាបចូល
  • បន្ទាប់មក ដាក់ពងមាន់នោះត្រាំក្នុងទឹកខ្មេះឲ្យបានមួយយប់
  • ព្រឹកឡើង លោកអ្នកត្រូវបរិភោគទាំងអស់ និងទឹកក្តៅឧណ្ឌៗមួយកែវផងដែរ។

សូមធ្វើរបៀបនេះឲ្យបានជារៀងរាល់ថ្ងៃ រហូតដល់មានអារម្មណ៍ថាស្រួលខ្លួន ហើយលោកអ្នកគួរតែទៅធ្វើតេស្តឈាម ដើម្បីដឹងថាជាតិស្កររបស់អ្នក បានធ្លាក់ចុះមកក្នុងកម្រិតធម្មតាវិញហើយឬនៅ។ ប៉ុន្តែ ទន្ទឹមនឹងការអនុវត្តនេះផងដែរ អ្នកគួរព្យាយាមទទួលទានរបបអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់៕

មតិយោបល់