ភ្នំពេញ ៖បើទោះបីជា នាយពែកមី ដែលជាតារាសម្តែង កំប្លែងកំពុងល្បី និងចាប់អារម្មណ៍បំផុតពីស្រទាប់មហាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប្រពន្ធកូនរួចហើយ ក្តី ក៏ប៉ុន្តែរឿងស្នេហ៍លួចលាក់ ក៏នៅតែមាន ខណៈដែល ចង្កោមក្នុងពិភពសិល្បៈ និងជិតស្និទ្ធតារារូបនេះដែលជាប្រភពអាចយកជាការបានដោយបង្ហើបឲ្យដឹងថា “នាយ ពែកមីលួចស្នេហ៍នាងជីជី ដែលជាពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន” ។ ប្រភពដែលអះអាងខាងលើ បានបន្តទៀតថា ពែកមី ពិតជាលង់ស្នេហ៍ជីជីមែន ដោយសកម្មភាពរបស់ តារាកំប្លែងដ៏មានប្រជាប្រិយភាពនេះ មានភាពស្និទ្ធស្នាល និង តារាសម្តែង និងពិធីករជីជី ខុសពីធម្មតា បើទោះបីជាប្រភពខ្លះបានអះអាងថា សិល្បៈគឺអញ្ជឹងហើយ ក៏ប៉ុន្តែ ធាតុពិត ក្នុងចិត្ត ពែកមី មានស្នេហាលើសពី មិត្តរួមអាជីពទៅទៀត ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ ជាងនេះ គឹរាល់សកម្មភាព សម្តែងលើឆាក របស់នាយ ពែកមី តែងមិនភ្លេចនោះទេ នូវជីជី ជាពិសេសដល់ឃ្លាដែលនិយាយ ទាក់ទងនឹងស្នេហា ក្នុងឆាកកំប្លែង បើទោះបីជាលក្ខណ្ឌនេះ ជាលក្ខណ្ឌបង្គោល ជួសដើម្បីធ្វើឲ្យទស្សនិកជនសើចក្តី ក៏ប៉ុន្តែច្រាសមកវិញ សម្តីទាំងនោះ បានធ្វើឲ្យ ទស្សនិកជនមួយចំនួនធំ គិតថា ពែកមី ជាមួយនឹងជីជីមិនមែនជារឿងធម្មតា បើទោះបីជា ជីជីកន្លងមកលេចព័ត៌មានមានដៃគូស្នេហារួចហើយ តែប្រុសនិងស្រីឃើញគ្នា និងនៅជិតយូរៗទៅ ប្រាកដជាមានកូនចិត្តស្រលាញ់ជាមិនខាន ។
តែទោះជាយ៉ាងណា រឿងរ៉ាវដ៏រសើប និងប៉ះពាល់ដល់ ទ្រនំគ្រួសារ នាយ ពែកមីនេះ យើងនៅមិនទាន់ សុំការអធិប្បាយបាន ពីសំណាក់ ម្ចាស់ដើមនៅឡើយ ខណៈដែលខាង ដំណឹង មិនអាចទាក់ទង សុំការស្រាយបំភ្លឺបាននៅពេលថ្ងៃរសៀលនេះ តែ ដំណឹង ស្វាគមន៍ជានិច្ចរាល់ការចេញមុខបកស្រាយចម្ងល់លើបញ្ហានេះ ៕
មតិយោបល់