ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing ចំណាយលុយជិត ៥០ លានយ័ន រំលឹកអនុស្សាវរីយ៍ជាមួយមិត្តប្រុស

ដោយយោងតាមសារព័ត៌មានចិន Taiwanese press បានឲ្យដឹងថា តារាសម្ដែងស្រីដែលមានសម្រស់ ដូចជារាជនីកំពូលសម្រស់ Fan Bingbing បានចំណាយលុយផ្ទាល់ខ្លួនធ្វើដំណើរកម្សាន្ដជាមួយមិត្តប្រុស លោក Li Shen តាមនាវាប្រណិតមួយអស់ ៧ លានយ័ន ក្នុងរំលឹកនូវអនុស្សាវរីយ៍មានទំនាក់ទំនងស្នេហាជាមួយគ្នា រយ:ពេល ២ ឆ្នាំហើយ ។

ប្រភពស្និទ្ធបំផុតរបស់ Bingbing បានបញ្ជាក់ថា នាងបានជួលនាវាប្រណិតមួយនៅក្នុងតម្លៃ ៣៤.៥ លានយ័ន ក្នុងការជប់លលៀងជាមួយមិត្តប្រុសតែពីរនាក់ប៉ុណ្ណោះ ហើយនៅក្នុងនោះដែរ នាងបានអញ្ជើញក្រុមគ្រួសារតែ ពីរ បី នាក់ចូលរំលែកការសប្បាយរីករាយនៅលើនាវាប្រណិតនោះ ។ នេះដោយដោយតាមគេហំព័រ kenh14 នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ បានចេញផ្សាយ ។

គួរបញ្ជាក់ផងដែរថា កម្មវិធីអ៊ឹកធឹកនេះជាគម្រប់ខួប ២ ឆ្នាំ នៃអនុស្សារីយ៍រវាង Fan Bingbing និងមិត្តប្រុស Li Shen ហើយធ្លាប់មានសារព័ត៌មានចិនខ្លះទៀត បានពន្លយដំណឹងមកថា អ្នកទាំងពីរគ្រោងរៀបការនៅ ខែមេសា នោះហើយ​ ៕

មតិយោបល់