ព័ត៌មានសិល្បៈ និងកម្សាន្ត

សុវណ្ណ មករា លេចដំណឹងដាក់បណ្ដឹង អ៊ុន សុធា

ប្រភពពីតារាសិល្បៈមិនតិចជាង២រូបបាននិយាយដូចគ្នាថា លោកសុវណ្ណ មករា នឹងដាក់បណ្ដឹងទៅលោក អ៊ុន សុធា ទៅកាន់តុលាការ បើទោះជាសង្គ្រាមហែកហួរគ្នារវាងអ្នកទាំងពីរត្រូវគេប៉ាន់ស្មានថាស្ងប់ស្ងាត់ទៅហើយ។ លោក សុវណ្ណ មករា ត្រូវបានអ្នកសិល្បៈបញ្ជាក់ថា ព្រលយបែបនេះប្រាប់គេ ដោយសារតែលោកយល់ថាអ្វីដែលអ៊ុន សុធា និយាយពីខ្លួនជារឿងបរិហារកេរ្តិ៍ធ្ងន់ធ្ងរមិនអាចទទួលយកបាន។ យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងរឿងរសើបនេះ ភាគីលោកសុវណ្ណ មករា មិនអាចខលចូលនោះទេ ខណៈដែលលោកអ៊ុន សុធា ក៏ទាក់ទងសុំចំណាប់អារម្មណ៍មិនទាន់បានដូចគ្នានៅថ្ងៃទី១៥ មីនានេះ។

តារាសិល្បៈច្រើនឡើងបានបង្ហើបថា លោកសុវណ្ណ មករា ក្ដៅមិនទាន់បាត់ពីរឿងលោក អ៊ុន សុធា ហែកហួរខ្លួនរឿងថតកុនមិនអោយលុយនោះទេ ទើបលោកប្រាប់អ្នកសិល្បៈថាបានជជែកជាមួយមេធាវីពាក់ព័ន្ធនឹងដាក់បណ្ដឹងនោះហើយ ដើម្បីការពារមុខមាត់របស់លោក និងទាមទារអោយអ៊ុន សុធា ទទួលខុសត្រូវ។ លោកត្រូវបានគេបង្ហើបថា និយាយមិនបានជំពាក់លុយលោកអ៊ុន សុធានោះទេ និងថាបញ្ហាដែលអ៊ុន សុធា បើកលុយមិនទាន់អស់គឺដោយសារតែអ្នកកាន់តួរបស់លោកសុធា ដែលទទួលលុយពីលោកមិនបើកអោយ អ៊ុន សុធា គ្រប់ចំនួន។ លោកថាលោកអ៊ុន សុធា ធ្វើអោយប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោកធ្ងន់ធ្ងរ ទើបលោកសម្រេចចិត្តដាក់បណ្ដឹង ដោយអះអាងថាបណ្ដឹងនោះនឹងធ្វើអោយអ៊ុន សុធា ប្រឈមផ្លូវច្បាប់។ យ៉ាងណាមិញ លោកព័ត៌មានច្បាស់លាស់ផ្លូវការនៅមិនទាន់ដឹងទេ ក្នុងពេលដែលអ្នកទាំងពីរសុទ្ធតែទាក់ទងសុំការបំភ្លឺមិនបាននៅឡើយ។

មតិយោបល់