ព័ត៌មានជាតិ

បញ្ហាគ្រួសារទៀតហើយ ! ប្តីសុំលែងប្រពន្ធខឹង ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ជួយរកយុត្តិធម៌

ភ្នំពេញ: បន្ទាប់ពីបានដឹងថាប្ដី បានលួចលាក់រៀបការជាមួយស្រីថ្មីម្នាក់ទៀត នៅឯខេត្តកំពង់ធំ ដោយមានការរួមគំនិតគ្នាពីសំណាក់ឪពុក ម្ដាយ និងសាច់ញាតិខាងប្ដីនោះថែមទៀត ។ មិនតែប៉ុណ្ណោះលោក ប្ដីបានបង្ហោះរូបជាមួយប្រពន្ធថ្មីបញ្ឈឺនាង ព្រមទាំងបានដេញវាយធ្វើបាបនាង និងបាននិយាយថា “ម៉ែអញលែងឲ្យយកនាងឯងទៀតហើយ” ទៀតផង ដែលបានធ្វើឲ្យនាង មានការឈឺចិត្តខ្លាំងណាស់ ទើបសម្រេចចិត្តធ្វើដំណើរទៅកាន់ សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យប្ដឹងសុំឲ្យអាជ្ញាធរ ជួយរកយុត្តិធម៌ ។

ភ្នាក់ងារ Post News បានឲ្យដឹងថា ស្រ្តីដែលប្តីសុំលែងនោះឈ្មោះ ចន ស៊្រាង អាយុ៣៧ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃ ព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិគក ឃុំថ្ម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកប្ដីនាងឈ្មោះ មាស ធីតា អាយុ៤២ឆ្នាំមុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះ ជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង អ្នកទាំងពីរនាក់នោះ មានកូនស្រីម្នាក់អាយុ៦ឆ្នាំនៅក្នុងបន្ទុកគ្រួសារ ។

ប្រភពបន្តទៀតថា ស្រ្តីខាងលើបានរៀរាប់ថា នាងនិងប្ដីបានរៀបការជាមួយគ្នាពេញច្បាប់ នៅក្នុងអំឡុងឆ្នាំ២០១០ ដែលមាន រយ:ពេល៧ឆ្នាំមកហើយ ហើយក្រោយពេលរៀបការបាន៣ឆ្នាំប្ដីនាង បានលួចលាក់ទៅមានស្រីខាងក្រៅផ្ទះ ចាកចោលនាងទៅរស់នៅជាមួយស្រីថ្មីនោះតែម្ដង ។ ប៉ុន្តែក្រោយពេលចុះចោលនាង រយ:ពេល៧ទៅ៨ខែ ទើបប្ដីត្រឡប់ទៅរកនាងវិញ ហើយបានលួងលោមសុំរួមរស់ជាមួយគ្នាវិញ។ខណ:នោះលោកប្ដីបានសន្យាថា និងកែខ្លួនឈប់ក្បត់ចិត្តនាងទៀតហើយ ទើបនាងយកវិញប៉ុន្តែរយ:ពេល២ឆ្នាំក្រោយមក លោកប្ដីក៏មាន ទំនាក់ទំនងជាមួយស្រីម្នាក់ទៀត ដែលជាប្រពន្ធគេ ហើយការទាក់ទងប្រពន្ធគេនោះ មានរយ:ពេល ប្រហែល១ឆ្នាំ ត្រូវបានប្ដីគេដឹង គេក៏បានយកប្រពន្ធគេត្រឡប់ទៅវិញបាត់ ។ ចំណែកប្ដីនាងដែលជាមនុស្ស ញៀនស្រី មិនបានឈប់ត្រឹមនឹងទេ បានបន្តទៅទាក់ទងស្រីម្នាក់ទៅឈ្មោះ ស្រីពៅពន្លក ដែលមាន ស្រុកកំណើតនៅខេត្តកំពង់ធំ និងបានឈានដល់ការរៀបការជាមួយគ្នា កាលពីប៉ុន្មានថ្ងៃមុននេះ ។
ដែលពេលនោះនាងមិនបានដឹងនោះឡើយ រហូតដល់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ទើបនាងបានដឹងតាមរយ: មិត្តភក្ដិនាងដែលបានឃើញ ប្ដីនាងយករូបថតរៀបការ ប្រពន្ធក្រោយទៅបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយជាការបញ្ឈឺនាងទើបនាង ដឹងហើយបានរត់រកឲ្យអាជ្ញាធរជួយតែម្ដង ៕

//youtu.be/7WwWqg6Hi94

មតិយោបល់