ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា បានតំណែងតួម្ដាយ ទេព រិន្ទដារ៉ូ ក្នុងរឿង”១៥រោច”

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាសម្ដែង ហូលីវូដ អ្នកនាង ស្វែង សុជាតា ត្រូវបានផលិតកររឿង”១៥រោច” ជ្រើសអោយសម្ដែងជាតួម្ដាយ របស់ លោក ទេព រិន្ទដារ៉ូ។ នេះជាតំណែងកម្រមួយ ខណ:ដែលលោកទេព រិន្ទដារ៉ូ មានវ័យជ្រេណាស់ដែរដែរហើយ បែរជាជ្រើសអ្នកនាង ដែលមានវ័យក្មេងជាងអោយសម្ដែងតួម្ដាយ។

លោកស្រី សំណុល នីតា ម្ចាស់ផលិតកម្មកេសារាភាពយន្ត បានថ្លែងប្រាប់ថា ដោយសារតែអ្នកនាង ស្វែង សុជាតា អាចតែងធ្វើតួចាស់សម ទើបអ្នកស្រីសម្រេចជ្រើសអោយសម្ដែងជាតួម្ដាយ។ ម្យ៉ាងមកពីអ្នកនាង ស្វែង សុជាតា ជំនាញកម្សត់ និងទឹកភ្នែក កម្ររកតួសម្ដែងជំនួសផង ទើបលោកស្រីជម្រើសយក។ លោកស្រីថា ខ្លួនចង់ប្លែកក្នុងតំណែងដោយអោយអ្នកនាងស្វែង សុជាតា សម្ដែងតួម្ដាយលោក ទេព រិន្ទដារ៉ូ ទើបលោកស្រីយល់ថា អ្នកនាងសម្ដែងបែបនេះ ហើយជាទាក់អារម្មណ៍មហាជន។

អ្នកនាង ស្វែង សុជាតា ថាខ្លួនមានអាយុតិចជាងលោក ទេព រិន្ទដារ៉ូ ឆ្ងាយណាស់ តែអ្នកនាងយល់ថា ខ្លួនឯងតែងធ្វើចាស់ជាតួវ័យ៦០ ឬ ៧០ បាន។ អ្នកនាងថាជាលើកទី១ ដែលបានសម្ដែងជាម្ដាយលោក ទេព រិន្ទដារ៉ូ ដោយខ្សែរឿងនេះត្រូវបានអ្នកនាងរំពឹងនឹងជោគជ័យដូចគ្នា ក្នុងពេលថតចប់។ អ្នកនាងថារឿង”១៥រោច” ចេញថតនៅចុងខែ៣ ហើយការដាក់បញ្ចាំងក៍ក្នុងឆ្នាំ២០១៧នេះដែរ ដោយគ្រាន់តែមិនច្បាស់ពីពេលវេលា។ អ្នកនាងថានេះជាស្នាដៃមួយថ្មី បន្ទាប់ពីអ្នកនាងទើបទទួលបានពានតារាសម្ដែងឆ្នើមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ដនៅកម្ពុជា។

https://www.youtube.com/watch?v=m36k1Xz07dU

មតិយោបល់