ព័ត៌មានសេដ្ឋកិច្ច

ខ្សែកាប្តិ៍អុបទិកក្រោមបាតសមុទ្រMCT តម្លៃជាង១០០លានដុល្លារ សម្ពោធប្រើប្រាស់ជាផ្លូវការ

ប្រព័ន្ធខ្សែកាប្តិ៍អុបទិកក្រោមបាតសមុទ្រ MCT តម្លៃជាង ១០០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាលើកដំបូងនៅកម្ពុជា នៅថ្ងៃនេះ។

ខ្សែកាប្តិ៍អុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ មានប្រវែងជាង ១៣០០គីឡូម៉ែត្រ និងមានសមត្ថភាពផ្ទេរទិន្នន័យរហូតដល់ ៣០Tbps ដែលធ្វើឲ្យកម្ពុជា មានប្រព័ន្ធអ៊ីនធឺណេតប្រើប្រាស់ល្បឿនលឿន និងកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់។

អ៊ីនធឺណេតពិតជាសំខាន់ណាស់ សម្រាប់ជម្រុញដល់ការអភិវឌ្ឍន៍ និងផ្លាស់ប្តូរការប្រាស្រ័យទាក់ទងគ្នា ក្នុងចំណោមប្រជាជន ហើយវាក៏ជួយលើកកម្ពស់ និងកិត្តិយសដល់កម្ពុជាផងដែរ ដែលទទួលបានការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ។

គួរជម្រាបដែរថា ស្ថានីយ៍ខ្សែកាប្តិ៍អុបទិកក្រោមបាតសមុទ្រ មានឈ្មោះថា ស្ថានីយ៍ខ្សែកាប្តិ៍អុបទិកក្រោមបាតសមុទ្រមិត្តភាព ស្ថិតនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ៕

មតិយោបល់