ព័ត៌មានសិល្បៈ និងកម្សាន្ត

លោក ជេមស៍ ជិរ៉ាយុ ប្រកាសចង់មកប្រទេស កម្ពុជា ម្ដងទៀតហើយ

ក្នុងការផ្សព្វផ្សាយរឿងថ្មីរឿង ” ហង្សបាក់ស្លាប ” របស់ស្ថាននីយ៍ទូរទស្សន៍ប៉ុស្ដលេខ ៣ លោក ជេមស៍ ជិរ៉ាយុ បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មា​ន khaosod ជុំវិញបញ្ហារឿងមានគំរោងមកប្រទេស កម្ពុជាសាជាថ្មី ដែលគ្រាមុនធ្លាប់កម្មវិធីជំនួបហ្វេនៗ នៅទីក្រុង ភ្នំពេញ កាលពីខែមុន មានពាក្យលេចឮចេញពីអ្នកគ្របគ្រងរូបលោកមកថា បានចំណាយទុនក្នុងការធ្វើគំរោងនោះអស់ដល់ ១០០ លានបាត ឯណោះ។ តើ ជេមស៍ បកស្រាយយ៉ាងណា ?

ដោយយោងតាមគេហទំព័រ khaosod នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោក ជេមស៍ ជិរ៉ាយុ បានបកស្រាយថា ” រឿងមួយនេះគួរតែសួរ ភីប៊ីក (អ្នកគ្រប់គ្រង ) ចុះបាទ ខ្ញុំមិនបានដឹងថារឿងពិតវាយ៉ាងម៉េចដែរ តែជាក់ស្ដែងគឺលំបាកដែរ ព្រោះលើសពីការរៀបចំជំនួបអ្នកគាំទ្រហើយ យើងបានជួបរឿងរ៉ាវជាច្រើនទៀត តាមលំដាប់ៗ ហើយខ្ញុំចង់ទៅប្រទេសកម្ពុជា ព្រោះមានរឿងដែលខ្ញុំសម្ដែង កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍មាន ៣ ទៅ​ ៤ រឿងទៀត ទើបតាំងចិត្តថា ចង់មកជួបហ្វេនៗ នៅទីនោះ ចំណែកប្រទេសដ៏ទៃទៀតក៏មានគំរោងដូចគ្នា ចង់ឲ្យហ្វេនៗមានឱកាសបានជួបគ្នា នឹងមានសេចក្ដីសុខដូចគ្នា ” ។

គួរបញ្ជាក់ផងដែរថា ការជ្រាបចូលរបស់តារាថៃទៅកាន់ទីផ្សារ អាស៊ាន (AEC) លោក ជេមស៍ ជិរ៉ាយុ បានបញ្ជាក់បន្ថែមថា ” វាអាចទៅរួច ប្រសិនបើអ្នកគាំទ្រចង់ជួបយើង ហើយប្រសិនបើមានគេសួរថា មានអ្នកគាំទ្របរទេសច្រើនដែរឬទេ? គឺថាច្រើនខ្លាំងណាស់ ខ្ញុំគិតថាព្រោះខាងប៉ុស្ដិ៍លេខ ៣ មានរឿងដែលបញ្ចាំងនៅក្រៅប្រទេសច្រើន ជាហេតុមានអ្នកគាំទ្រច្រើនដូចប្រទេសជិតខាងយើងអ៊ីចឹង ” ៕

មតិយោបល់