ព័ត៌មានសេដ្ឋកិច្ច

រដ្ឋាភិបាលថៃ លើកលែងថ្លៃធ្វើដំណើររបស់ពលករ និងគ្រួសារ នាឱកាសបុណ្យចូលឆ្នាំថ្មី

រាជរដ្ឋាភិបាលថៃ បានសម្រេចកាលពីពេលថ្មីៗនេះថា នឹងលើកលែងការយកថ្លៃធ្វើដំណើរ សម្រាប់ពលករ ដែលត្រូវធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ Bangkok Post។

ការលើកលែងនេះ គឺចាប់ពីថ្ងៃទី ៥ ដល់ ៣០ ខែមេសា សម្រាប់ពលករដែលចេញពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ាជាដើម ហើយប៉ូលិសអន្តោប្រវេសន៍ ក៏ទទួលបានដំណឹងពីការលើកលែងនេះដែរ។។

ក្រសួងដឹកជញ្ជូនថៃ ក៏បានអនុញ្ញាតឲ្យពលករទាំងអស់ អាចធ្វើដំណើរជាមួយគ្រួសាររបស់ពួកគេផងដែរ ហើយរំពឹងថា វាជួយសម្រួលដល់ការធ្វើចរាចរណ៍បានច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មី។

គួរជម្រាបដែរថា ព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសតម្លើងប្រាក់ឈ្នួលអប្បបរមា និងកំណត់ម៉ោងធ្វើការ សម្រាប់ពលករដែលកំពុងធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧។

ក្រសួង សូមជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឲ្យដឹងកាន់តែច្បាស់ថា ក្រសួងការងារថៃ បានប្រកាសតម្លើងប្រាក់ឈ្នួលអប្បបរមា ត្រឹម ៣០០-៣១០បាត ក្នុងមួយថ្ងៃ អាស្រ័យទៅតាមខេត្ត។

រីឯម៉ោងធ្វើការងារ ត្រូវបានកំណត់ត្រឹម ៧ម៉ោងក្នុងមួយថ្ងៃ ចំពោះការងារដែលមានផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព និង ៨ម៉ោងក្នុងមួយថ្ងៃ ចំពោះការងារធម្មតា៕

មតិយោបល់