ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie ដឹកដៃកូនប្រុស Maddox ទស្សនៈកិច្ចរាជវាំង Buckingham

កាលពីថ្ងៃ អង្គារ៍ ទី១៤ ខែមីនា ឆ្នាំ ២០១៧ តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំ អ្នកនាង Angelina Jolie បានដឹកដៃកូនប្រុសចិញ្ចឹមជនជាតិខ្មែរ Maddox ចូលទស្សនៈកិច្ចនៅក្នុងព្រះបរមរាជវាំង Buckingham នៅក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស បន្ទាប់មានជំនួបសិក្ខាសាលាផ្ដល់អនុសាសន៍ ស្ដីអំពីសិទ្ធិស្ដ្រី នៅក្នុងសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ។ នេះដោយយោតាមគេហទំព័រ msn នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ។

សូមជម្រាបផងដែរថា តារាសម្ដែងស្រី Angelina Jolie ធ្លាប់បានមកព្រះបរមរាជវាំង Buckingham កាលពីឆ្នាំ ២០១៤ ក្នុងគ្រាដែលលោកស្រីទើបតែរៀបអាពាហ៍ពិពាហ៍ជាមួយ អតីតស្វាមី Brad Pitt ហើយថ្មីៗ ដោយអ្នកទាំងពីរត្រូវបានប្រសិទ្ធពរជ័យ ឲ្យមានសេចក្ដីសុខក្នុងជីវិតគ្រួសារ ដោយរាជនី Queen Elizabeth ក្នុងថេរវេលា ២០ នាទី ។

ទន្ទឹងនឹងនោះ នៅព្រឹកថ្ងៃនោះផងដែរ អ្នកដឹកនាំផលិត រឿង” ដំបូងខ្មែរក្រហមសម្លាប់ ប៉ារបស់ខ្ញុំ ” និងជាសកម្មជនសិទ្ធិមនុស្ស បានចូលរួមជំនួបជាមួយសាស្ដ្រាចារ្យ ដែលបង្រៀនអំពី សន្តិភាពនិងសន្តិសុខសម្រាប់ស្រី ហើយមានគំរោងបើកវគ្គសិក្សានេះ នៅក្នុងខែ កញ្ញា នាពេលខាងមុខផងដែរ ៕

មតិយោបល់